ព័ត៌មានជាតិ
ពលរដ្ឋប្រាប់ពីអត្ថប្រយោជន៍២បែបរបស់ដើមស្អំ
នៅតាមរបងផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមទីជនបទគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋនាំគ្នាដាំដើមស្អំសឹងគ្រប់ផ្ទះដោយពួកគាត់គិតថា ស្អំមានប្រយោជន៍ ២បែបគឺ អាចបេះយកទៅធ្វើម្ហូប និងធ្វើជារបងព្រំដីផង។

លោកតា ហម កប រស់នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវបានប្រាប់ថា ជាទម្លាប់របស់ប្រជាពលរដ្ឋរស់នៅជនបទភាគច្រើននាំគ្នាដាំដើមស្អំធ្វើជារបងហើយវាជាប្រការល្អនោះគឺបានបេះយកត្រួយយកមកស្លរ ឆា និងចៀនជាមួយពងទា មានរស់ជាតិឆ្ងុយឆ្ងាញ់។
លោកតា ហម កប បានបញ្ជាក់ទៀតថា ផ្ទះខ្លះនាំគ្នាបេះត្រួយស្អំយកទៅលក់នៅផ្សារហើយលក់ដាច់ទៀតផង។

បើងាកមកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញឯណេះវិញគឺដូចជាប្រជាពលរដ្ឋរស់នៅខេត្តតាកែវដែលនិយមដាំដើមស្អំតាមរបងផ្ទះព្រោះងាយស្រួលដាំហើយមានផលប្រយោជន៍ណាស់។អ្នកដែលមានដើមស្អំច្រើនគេឃើញមានឈ្មួញចុះទៅទិញដល់ផ្ទះដោយមិនចាំបាច់ដឹកយកមកលក់នៅផ្សារ។
ក្នុងនោះលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានប្រាប់កម្ពុជាថ្មីថា ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី គឺប្រជាពលរដ្ឋ លោកតែងចាប់យករបរកសិកម្ម ច្រើនជាងរកសុី។ ហើយបើនិយាយពីដើមស្អំវិញ គឺបងប្អូនប្រជាពលរដ្ឋលោកនាំគ្នាដាំធ្វើជារបងពិតប្រាកដមែន។ ក្រៅពីធ្វើជារបងក៏ជាបន្លែមួយដែលប្រជាពលរដ្ឋយើងចូលចិត្តណាស់។ ដូច្នេះបន្លែស្អំគឺពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


