ព័ត៌មានជាតិ
ទូតបារាំងស្នើឱ្យមានការអភិរក្សសំណង់អគារចាស់ៗសម័យបារាំងនៅភ្នំពេញ
លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២នេះ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយអភិរក្សសំណង់អគារចាស់ ក្នុងសម័យអាណានិគមបារាំង ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង និងស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌ ចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។


សំណង់អគារ ដែលបន្សល់ទុកពីសម័យអាណានិគមន៍បារំាង នៅទូទាំងរាជធានីភ្នំពេញ នៅមានចំនួន៥២៣ កន្លែង ក្នុងនោះសំណង់បែបលំនៅដ្ឋាន មានប្រមាណ ៤៤៨កន្លែង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។
យោងតាមរបាយការណ៍ របស់សាលារាជធានីភ្នំពេញ កាលពីពេលកន្លងមក បានឲ្យដឹងថា ក្រោយពីការស្រាវជ្រាវ និងវាយតម្លៃពីអ្នកជំនាញជនជាតិបារំាង គេរកឃើញថា សំណង់អគារសម័យអាណានិគមន៍បារាំង ប្រមាណ៥២៣ កន្លែង ក្នុងនោះ មានសំណង់អគារលំនៅដ្ឋានលក្ខណៈជាប្រវត្តិសាស្រ្តចំនួន៤៤៨កន្លែង។ សំណង់អគារទាំងនេះ ត្រូវបានគេចែកចេញជា៤ប្រភេទ ក្នុងនោះមានដូចជា ប្រភេទចំណាត់ថ្នាក់លេខមួយមានចំនួន៣៤កន្លែង ប្រភេទចំណាត់ថ្នាក់លេខពីរ មានចំនួន២៤កន្លែង ចំណាត់ថ្នាក់លេខបី មានចំនួន១៧កន្លែង និងចំណាត់ថ្នាក់លេខបួន មានចំនួន៤៤៨កន្លែង៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


