ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែងបង្រៀនកសិករបច្ចេកទេសដាំដំណាំប្រភេទវល្លិមិនយកប្រាក់
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្កើតកន្លែងសម្រាប់ធ្វើការបង្ហាត់បង្រៀនដាំដំណាំប្រភេទវល្លិដល់កសិករដូចជាតាសក់ផ្អែមទំពាំងបាយជូរដើម្បីឱ្យកសិករមានសមត្ថភាពនិងមានចំណេះដឹង ត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានយកទៅដាំដំណាំកសិកម្មបានល្អ។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា៖នេះជាប្រភពនៃការផ្សព្វផ្សាយ និងផ្តល់បច្ចេកទេសផ្នែកកសិកម្ម ផ្ទេរជូនទៅកសិករ តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងកសិកម្ម ព្រោះបច្ចុប្បន្នខេត្តស្ទឹងត្រែង ប្រជាកសិករកំពុងផុលផុសនាំគ្នាដាំដំណាំកសិកម្មគ្រប់ប្រភេទ។

លោកបន្តថា៖ ដើម្បីជំរុញកសិករឱ្យឈានទៅអភិវឌ្ឍវិស័យកសិកម្មបែបទំនើបកម្មធន និងការប្រែប្រួលអាកាសធាតុ មន្ទីរបានរៀបចំ ឱ្យមានផ្ទះសំណាញ់ធ្វើជាកន្លែងផ្ដល់បច្ចេកទេសបន្ថែមដល់កសិករដែលមានលទ្ធភាពសម្រាប់មកសិក្សាយកបទពិសោធន៍ទៅអនុវត្ត ដោយស្វាគមន៍ចំពោះបងប្អូនប្រជាកសិករទាំងអស់ដែលមានបំណងចង់ស្វែងយល់ពីបច្ចេកទេស ទៅលើវិស័យកសិកម្មនេះគឺអាចមកទាក់ទងជាមួយមន្ទីរ ក៏អាចមកមើលនៅការអនុវត្តផ្ទាល់នៅក្នុងមន្ទីរនេះ ដែលមានមន្ត្រី បច្ចេកទេសរីករាយក្នុងការបង្ហាត់បង្ហាញទៅដល់បងប្អូនប្រជាកសិករ។

លោក សក្តិ ស៊ីថា មន្ត្រីបច្ចេកទេស ផ្នែកដំាដំណាំត្រសក់ផ្អែម បានបញ្ជាក់ថា៖ ផែនការនេះជាគោលបំណងដែលកសិករចង់បានប្រសិនកសិករមានលទ្ធភាពអាចសាងសង់ផ្ទះសំណាញ់បាន វាជួយជាប្រយោជន៍ទៅលើការដាំដុះដំណាំបានល្អ ព្រោះផ្ទះសំណាញ់ វាការពារបានមិនមានសត្វល្អិតចង្រៃមកស៊ីបំផ្លាញ រក្សាបានដីឱ្យមានសំណើម និងទប់ស្កាត់មិនឱ្យដុះស្មៅច្រើន ស្រួលដល់ការទាំដំណាំផងដែរ។
លោកបន្តថា៖ ក្នុងនាមមន្ត្រីរបច្ចេកទេសលោកត្រៀមបង្ហាត់បង្រៀនបងប្អូនកសិករដែលមកសិក្សាយកបទពិសោធន៍ទៅអនុវត្តបន្តដោយមិនគិតប្រាក់កម្រៃអ្វីទាំងអស់ ចំពោះការសិក្សានេះមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ជាធម្មតាយើងចង់ឲ្យវិស័យកសិកម្មនេះមានការរីកចម្រើនឱ្យតែគាត់ចង់ចេះ យើងរីករាយក្នុងការពង្រីកក៏ដូចជាការណែនាំ ឲ្យតែពួកគាត់មកដល់មន្ទីរកសិកម្មនេះគឺ បង្រៀន និងណែនាំគាត់ពីបច្ចេកទេស។

លោក មូល ថាន កសិករនៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងកំពុងសិក្សាពីការដាំដំណាំទំពាំងបាយជូ បានទទួលស្គាល់ថា បច្ចេកទេសនេះពិតជាមានប្រយោជន៍ និងមានភាពងាយស្រួលក្នុងការថែទាំដំណាំហើយពេលទទួលបានបច្ចេកទេសពីមន្ត្រីជំនាញកសិកម្ម លោកអាចយកទៅបង្ហាត់បង្រៀនបន្តដល់បងប្អូនផ្សេងៗទៀតបាន គ្រាន់តែការធ្វើបែបនេះដំបូងត្រូវចំណាយថវិកាច្រើន។
សូមបញ្ជាក់ថា៖ បច្ចេកទេសដំាដំណាំប្រភេទវល្លិនេះមន្ទីរកសិកម្មធ្វើពិសោធន៍សម្រាប់បង្រៀនកសិករបន្ថែម ដូចជាត្រសក់ផ្អែម ទំពាំងបាយជូ ស្រការនាគ ឪឡឹក និងក្រូចវល្លិហៅថា(ផាសិន)ជាដើម៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


