ព័ត៌មានជាតិ
បើកសំណើដេញថ្លៃគម្រោងលទ្ធកម្មខេត្តតាកែវ មិនតម្រូវឲ្យអ្នកសារព័ត៌មានចូលរួមទេ
កម្មវិធីបើកសំណើការដេញថ្លៃគម្រោងសាងសង់អាគារសាលាឃុំ និងកែលម្អសួនច្បារមួយចំនួនរបស់អង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្តតាកែវនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលទៅក្នុងបន្ទប់ដេញថ្លៃផ្តិតយកព័ត៌មាននោះទេ ដែលនេះផ្ទុយទៅនិងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។

លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម នៃរដ្ឋបាលសាលាខេត្តតាកែវ ដែលជាអ្នករៀបចំចាត់ចែងក្នុងកម្មវិធីដេញថ្លៃនេះ បានឲ្យអ្នកកាសែតចេញពីបន្ទប់ដេញថ្លៃដោយនិយាយថា ក្រៅពីក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធមិនអាចចូលរួមបានទេ ហើយបើអ្នកកាសែតចង់ចូលរួមដែរត្រូវតែមានការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។
តាមសម្តីមន្ត្រីការិយាល័យលទ្ធកម្មរូបនេះបញ្ជាក់ក្រោយចប់ការដេញថ្លៃថា ពេលនេះខាងលទ្ធកម្មខេត្តមិនទាន់សម្រេចយកក្រុមហ៊ុនណាមួយឲ្យធ្វើការសាងសង់នូវគម្រោងទាំងនេះទេ ដោយត្រូវរង់ចាំមួយសប្តាហ៍ទៀត ទើបសម្រេចត្បិតតែការដេញថ្លៃនេះបានចប់រួចរាល់ក៏ដោយ។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់លទ្ធកម្មខេត្តតាកែវ ដែលចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានដាក់ឲ្យក្រុមហ៊ុនធ្វើការដេញថ្លៃជាសាធារណៈនូវគម្រោងសាងសង់អាគារសាលាឃុំ ០៨ ខ្នង តាមបណ្តាស្រុកមួយចំនួន គឺនៅស្រុកអង្គរបូរី បូរីជលសារ កោះអណ្តែត បាទី គីរីវង់ និងស្រុកទ្រាំង ព្រមទាំងគម្រោងសាងសង់ កែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ មួយចំនួនទៀតផងដែរ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


