ព័ត៌មានជាតិ
ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នឹងសាងសង់ នៅវត្តបទុមវតីរាជវរាម
លេខាធិការដ្ឋានគណៈសង្ឃនាយក នៅថ្ងៃទី០៩ ខែ បានចេញសេចក្តីសម្រេចស្ដីពី ការបង្កើតគណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះចេតិយ នឹងត្រូវសាងសង់ឡើង នៅក្នុងវត្តបរិវេណវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ។

នេះបើតាមសេចក្តីអំពាវនាវរបស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។
ការសាងសង់ចេតិយ៍នៅទីនេះ ដើម្បីជាការតបស្នងនូវព្រះគុណបំណាច់របស់ គណៈកម្មការសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងការថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
គណៈកម្មការកសាងព្រះចេតិយ ក៏បានអំពាវនាវចំពោះ ពុទ្ធបរិស័ទ ជនរួមជាតិ ជាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈសំណង់ផ្សេងៗតាមសទ្ធាដ៏ថ្លៃថ្លា ដើម្បីកសាងព្រះចេតិយនេះឱ្យបានសម្រេចជាស្ថាពរផងដែរ។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមិថុនា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។ គណៈកម្មការនេះ ដឹកនាំដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឲ្យដឹងថា៖ តួចេតិយមានទំហំ ១០ ម៉ែត្រ ×១០ ម៉ែត្រ កម្ពស់សរុប ២៩,៥០ ម៉ែត្រ, ខឿនទី១ មានកំពស់ ៣,០៥ ម៉ែត្រ ពីដី, តួចេតិយមានកំពស់ ៥,៤ ម៉ែត្រ ពីខឿនទី១, ផ្នែកកំពូលមានកម្ពស់ ២១,០៥ ម៉ែត្រ ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន ៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


