Connect with us

ព័ត៌មានជាតិ

កង​អន្តរាគមន៍​របស់​កង​ពល​តូច​លេខ​៧០​ ជួយ​ដឹកជញ្ជូន​សម្ភារ​ពលរដ្ឋចូល​លំនៅឋាន បន្ទាប់ពី​ទឹកជំនន់​ស្រក

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​រោងចក្រ ប្រមាណ​៧៧៦​នាក់ ត្រូវបាន​កងកម្លាំង​សង្គ្រោះ និង​កម្លាំង​អន្តរាគមន៍ របស់​កងពល​តូ​ចលេ​ខ​៧០ បាន​ចុះជួយ​ដឹកជញ្ជូន​សម្ភារ​:​របស់​ពួកគាត់​ចូលទៅក្នុង​ផ្ទះ​វិញ នៅពេល ស្ថានភាព​ទឹកបាន​ស្រក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព នៃ​ការជួយ​ដឹកជញ្ជូន​ប្រជា ពលរដ្ឋ និង​សម្ភារៈ​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​នេះ បាន​ធ្វើឡើង​នៅក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ​កងកម្លាំង​សង្គ្រោះ​របស់​កងពលតូច​លេខ ៧០ នៅតែ​បន្តសកម្មភាព​ក្នុងការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ និង​សម្ភារៈ ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​នេះ ជា​ជាពិសេស​ក៏បាន​ជួយ​ដឹកជញ្ជូន​គ្រឿង ឧបភោគបរិភោគ​រប​ស់​ព្រះសង្ឃ​នៅ​វត្ត​បុ​ទុម​វ​ត្តី ដដែល​លោក​បាន​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។

​សូម​បញ្ជាក់​ជូន​ថា កងកម្លាំង​សង្គ្រោះ របស់​កងពល​តូ​ចលេ​ខ​៧០ បាន​ជួយ សង្គ្រោះ និង​ដឹកជញ្ជូន​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព នៅក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ តាំង​ពីថ្ងៃ​ដែលមាន​ការ​ជន់​លិច​ដំបូង រហូតមកដល់​ពេលនេះ ក៏បាន​ដឹកជញ្ជូន​សម្ភារ​ទៅកាន់​បន្ទប់​ជួល និង​ផ្ទះ​វិញ បន្ទាប់ពី​បានទទួល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល ១២ ថ្ងៃ​កន្លងមក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការរង​កងពល ទទួល​គ្រប់គ្រង​កង​សង្គ្រោះបាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃនេះ នៅ​ផ្សារ​ព្រែក​ជ្រៃ​បាន​ដឹកជញ្ជូន​ចំនួន​៦៨​ដង ស្មើនឹង​ប្រជាពលរដ្ឋ​ប្រមាណ ៧៧៦​នាក់​។ ដែល​ប្រើប្រាស់​មធ្យោបាយ​សម្រាប់​ដឹក ជញ្ជូន និង​សង្គ្រោះ​ប្រជាពលរដ្ឋ រួមមាន អូប័រ​ចំនួន​១០​គ្រឿង និង​កម្លាំង​ប្រមាណ ១០០​នាក់ ក្នុង​ប្រតិបត្តិការ​នេះ​។

លោក​មេបញ្ជាការរង​បញ្ជាក់ថា កងកម្លាំង​របស់​កង​ពល​តូច​លេខ​៧០ មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​លើ​បញ្ហា​ទឹក​ជំនន់​ទេ គឺ​កន្លងមក​កងកម្លាំង​បាន​ចុះ​បេសកកម្ម​ការពារ​ថ្នាក់​នាំ ជួយសង្គ្រោះ​ពន្លត់​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ចូលរួម​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​ផង​ដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

Sokha Hotels

ព័ត៌មានពេញនិយម