ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ការចោទប្រកាន់អំពើពុករលួយលើ ណេតាន់យ៉ាហ៊ូ គឺជា«រឿងឆ្កួតលីលា»
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ជាសាធារណៈលើប្រព័ន្ធច្បាប់របស់អ៊ីស្រាអែល ដោយហៅការកាត់ទោសអំពើពុករលួយដែលកំពុងបន្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា«រឿងឆ្កួតលីលា»។ លោកបាននិយាយថា រដ្ឋអាជ្ញាបានប្រព្រឹត្តដោយអយុត្តិធម៌ ហើយថា សកម្មភាពរបស់ពួកគេអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល។

នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់កាលពីថ្ងៃសៅរ៍ទី២៨ខែមិថុនា លោក ត្រាំ បានព្រមានថា ការបន្តការកាត់ក្តីអាចប៉ះពាល់ដល់ការគាំទ្រដ៏រឹងមាំដែលអ៊ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក ហើយគាត់ក៏បាននិយាយផងដែរថា វាជារឿងខុសក្នុងការដាក់លោក ណេតាន់យ៉ាហ៊ូ ឲ្យជាប់សវនាការ ខណៈពេលដែលគាត់កំពុងធ្វើការលើកិច្ចចរចាដ៏សំខាន់ជាមួយក្រុមហាម៉ាស និងអ៊ីរ៉ង់។
លោក ត្រាំ បានបន្ថែមថា «សហរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ច្រើនជាងប្រទេសដទៃទៀត ដើម្បីការពារ និងគាំទ្រអ៊ីស្រាអែល។ យើងនឹងមិនទទួលយករឿងនេះបានទេ»។
នេះជាលើកទី២ហើយដែលលោក ត្រាំ និយាយការពារលោក ណេតាន់យ៉ាហ៊ូ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកធ្លាប់បានលើកឡើងថា ការជំនុំជម្រះគួរត្រូវលុបចោល ហើយចាត់ទុកថា វាថាមានហេតុផលនយោបាយ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានធ្វើឲ្យមានការជជែកវែកញែកនៅក្នុងប្រទេសទាំងពីរ ដោយមានអ្នករិះគន់ថា គាត់កំពុងជ្រៀតជ្រែកក្នុងដំណើរការផ្លូវច្បាប់របស់អ៊ីស្រាអែល ខណៈដែលអ្នកគាំទ្រនិយាយថា គាត់ធ្វើដូច្នេះគឺដើម្បីគាំទ្រសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក។
សូមជម្រាបថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់នៅឆ្នាំ២០១៩ ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលទាំងអស់នេះសុទ្ធតែត្រូវបានលោកបដិសេធ។ ការកាត់ទោសបានចាប់ផ្តើមក្នុងឆ្នាំ២០២០ ហើយមានពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌចំនួន៣ករណី៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ទាមទារឲ្យអ៊ីស្រាអែលលុបចោលការកាត់ក្តីពុករលួយលើលោក ណេតាន់យ៉ាហ៊ូ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


