ព័ត៌មានជាតិ
សហគមន៍នេសាទមួយដាំដើមរំដេញ៥០០០ដើម ក្រោយមានការកាប់ទន្ទ្រានកន្លងមក
ក្រោយពីមានការរំលោភកាប់ទន្ទ្រាន និងដុតបំផ្លាញព្រៃលិចទឹកពីសំណាក់ជនខិលខូចមួយចំនួនដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រៃធម្មជាតិបង្កការបាត់បង់ជីវិតសត្វចម្រុះក៏ដូចជាប៉ះពាល់នូវជីវៈចម្រុះ និងធនធានបរិស្ថានដែលជាដែនជម្រកមច្ឆាជាតិដ៏មានសក្តានុពលនិងសារៈប្រយោជន៍យ៉ាងសំខាន់សំរាប់ជាជម្រកការរក្សាពូជត្រីពងកូនទាំងក្នុងរដូវប្រាំង និងរដូវវស្សាក៏ដូចជាជម្រកសត្វស្លាប និងសត្វព្រៃរស់នៅក្នុងតំបន់ព្រៃរនាមលិចទឹកផង។

កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សហគមន៍នេសាទ(រាំងពេន៣ត)បានយកដើមរំដេញចំនួន៥ពាន់ដើមទៅដាំជំនួសឡើងវិញនៅក្នុងតំបន់(បឹងរាំងពេន៣ត) ដែលមានភូមិសាស្ត្រ ចម្ងាយជិត២០គីឡូម៉ែត្រនៅភាគខាងជើងឈៀងខាងកើតពីទីប្រជុំជនស្រុកឯកភ្នំនិងមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
សហគមន៍នេសាទតំបន់បឹងអភិរក្សត្រីពូជពងកូន(រាំងពេន៣ត)នេះ បច្ចុប្បន្នមានវិសាលភាពក្នុងការគ្រប់គ្រងដែនអភិរក្សក្នុងសហគមន៍ខ្លួនលើផ្ទៃដីប្រមាណ១.៣៩០ហិកតា ក្នុងនោះមានបឹងចំនួន២៩ផងដែរស្ថិតក្នុងភូមិសាស្ត្រដែលកំណត់ដោយច្បាប់និងមានការ អនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជានិងការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ តាំងពីអំឡុងឆ្នាំ២០០៣ រហូតមក។ បច្ចុប្បន្នសហគមន៍មួយនេះត្រូវបានកំពុងធ្វើការអភិរក្សលើផ្ទៃដីប្រមាណ១០០ហិកតា និងមានបឹងចំនួន២ គឺបឹងរាំងពេន និងបឹង៣ត ក្នុងចំណោមផ្ទៃដីនិងបឹងសរ៉ុបខាងលើ។

លោក ភី ហឿត ជាប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង នៃបឹងអភិរក្សពូជត្រីពងកូនរាំងពេន៣ត ស្ថិតក្នុងភូមិស្តីក្រោមឃុំ ព្រែកហ្លួង ស្រុកឯកភ្នំខេត្តបាត់ដំបង បានឲ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ថា៖ ជារៀងរាល់ឆ្នាំសហគមន៍នេសាទរបស់លោកបានធ្វើការដាំដុះព្រៃលេចទឹកក្នុងដែន ភូមិសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់។ ហើយកន្លងមកប្រជាសហគមន៍ព្រះសង្ឃរួមទាំងអាជ្ញាធរមូលដ្ឋាននៅទីនេះក៏បាននាំគ្នាធ្វើពិធីដាំកូនឈើព្រៃលេចទឹកឡើងវិញក្នុងដែនសហគមន៍បានមួយចំនួនផងដោយគិតមកដល់ពេលនេះ កូនឈើដើមរំដេញសហគមន៍បានធ្វើការដាំដុះបានប្រមាណជិត១.០០០ដើមរួចមកហើយនោះខ្លះក៏ចាប់ផ្តើមផ្លែជាបណ្តើរៗផងដែរ។

លោក ភី ហឿត ប្រធានសហគមន៍នេសាទក៏បានសំណូមពរនិងធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ទាំងរស់នៅក្នុងដែនអភិរក្សត្រីពូជ ពងកូនរាំងពេន៣តក្នុងភូមិសាស្ត្រសហគមន៍គ្រប់គ្រងរបស់ខ្លួនក្តី និងក្រៅភូមិសាស្ត្រសហគមន៍របស់ខ្លូនក្តីត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ក្នុងនោះត្រូវបញ្ឈប់ការកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹក យកដីនិងបញ្ឈប់ការដុតបំផ្លាញនូវព្រៃលេចទឹកព្រៃបរិស្ថានធម្មជាតិដែលជាទីនៃដែនជម្រកត្រីពូជពងកូន ជម្រកសត្វស្លាបនិងសត្វព្រៃរស់នៅដែលបានបង្កឲ្យសត្វគ្រប់ប្រភេទបានឆេះងាប់ស្ទើរដាច់ពូជកន្លងមកនិងបន្តការអភិរក្សទាំងអស់គ្នាឲ្យកាន់តែប្រសើឡើងមួយកម្រិតបន្ថែមទៀតដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា៕
អត្ថបទ ៖ សៅ សារិទ្ធ





-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


