ព័ត៌មានជាតិ
ផលិតកម្មសំពត់សូត្រខ្មែរមួយនៅខេត្តសៀមរាប មានប្រវត្តិជាង ២៦ ឆ្នាំ គ្រប់គ្រងដោយជនជាតិជប៉ុន
អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ដើម្បីស្វែងយល់ពីច្រវាក់ផលិតកម្មនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ក្នុងគោលបំណងជួយជំរុញផ្សព្វផ្សាយ និងស្វែងរកទីផ្សារជូនសហគមន៍អ្នកផលិតសំពត់សូត្រនេះ។


វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ស្ថិតនៅស្រុកអង្គរធំ ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ស្ថាបនិកជនជាតិជប៉ុន លោក ម៉ូរីម៉ូតូ គីគូអុ (Morimoto Kikuo) បានបង្កើតសិប្បកម្មនេះឡើងនៅឆ្នាំ១៩៩៦ ក្នុងរាជធានីភ្នំពេញ និងបានប្តូរទៅកាន់ខេត្តសៀមរាប នៅឆ្នាំ២០០០។ រយៈពេលជាង២៦ឆ្នាំកន្លងមកនេះ សិប្បកម្មបន្តការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ដោយប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការផលិតពណ៌ផ្សំពីធម្មជាតិទាំងអស់ និងការរចនាម៉ូត ”គោម” នៃសំពត់សូត្រតាមបែបបុរាណពីដូនតាខ្មែរ ដើម្បីជួយអភិរក្ស និងជំរុញការផលិតសូត្រតម្បាញខ្មែរតាមក្បួនតម្បាញបុរាណ។

ក្នុងឱកាសនៃការចុះទស្សនកិច្ច ប្រតិភូក្រសួងពាណិជ្ជកម្មបានស្វែងយល់ពីរាល់ដំណាក់កាលនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ទាំងការជ្រើសរើសសរសៃសូត្រ ការផលិតពណ៌ ការជ្រលក់ពណ៌ ការចងគាត និងការត្បាញជាដើម និងបានជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតសំពត់សូត្រនេះ បន្តអភិរក្ស និងផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ជាពិសេសជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងព្រឹត្តិការណ៍តាំងពិព័រណ៍ជាតិ និងអន្តរជាតិនានា ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស្វែងរកទីផ្សារ។
តាមការរៀបរាប់របស់អ្នកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) បានឱ្យដឹងថា សិប្បកម្មនេះមានពលរដ្ឋក្នុងសហគមន៍ចាស់ក្មេងជាច្រើនគ្រួសារ បានចូលរួមក្នុងច្រវាក់ផលិតកម្ម ដោយមានផលិតសំពត់សូត្រខ្មែរ ហូល ផាមួង សារុង ក្រមា កន្សែងបង់ក រាល់ដំណាក់កាលនៃការផលិតគឺប្រើប្រាស់របៀបបុរាណពីដូនតាខ្មែរ និងការផលិតដោយដៃផ្ទាល់ ជាពិសេសជ្រើសរើសសរសៃសូត្រដែលមានគុណភាពខ្ពស់ និងការជ្រលក់ពណ៌ធម្មជាតិ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


