ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម មានបំណងបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ៤៥ឆ្នាំក្រោយដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានកិច្ចការជាច្រើនបានវិវត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយនាពេលខាងមុខ កម្ពុជា-វៀតណាម មានបំណងបើកច្រកទ្វារព្រំដែនអន្តរជាតិមួយទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀណាមថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ជាប់ព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានរៀបចំឡើងដោយដឹកនាំធ្វើពីសំណាក់រដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីវៀតណាម មានគម្រោងថា នៅពេលខាងមុខ នឹងអាចបើកច្រកនៅតំបន់នោះ ជាច្រកអន្តរជាតិមួយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងត្រូវបំពេញកិច្ចការមួយចំនួន ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ឲ្យទៅជាច្រកព្រំដែនអន្តរជាតិ»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ប្រសិនបើមានការបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់នេះ ធ្វើឲ្យប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនជាខ្លាំង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


