ព័ត៌មានជាតិ
មន្ត្រីជំនាញពន្យល់ពីគ្រោះថ្នាក់ពីការប្រើជីគីមីនិងថ្នាំពុលហួសកម្រិត
មន្ត្រីមជ្ឈមណ្ឌលត្រួតពិនិត្យបន្លែផ្លែឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ពិសោធន៍បង្ហាញ ពីគុណភាព និងពន្យល់ពីកាលការប្រើជីគីមី និងថ្នាំពុលហួសកម្រិតលើគុណភាពបន្លែដើម្បីលើកកម្ពស់ផ្នែកទីផ្សារ និងទឹកចិត្តកសិករឱ្យដាំបន្លែប្រើប្រាស់ជីធម្មជាតិសម្រាប់នាំយកទៅផ្គត់ផ្គង់ទីផ្សារ។

លោក ខាវ វុទ្ធី អ្នកត្រួតពិនិត្យគុណភាពបន្លែផ្លែឈើនៅមជ្ឈមណ្ឌលត្រួតពិនិត្យបានបញ្ជាក់ថា៖ នេះជាផ្នែកមួយជំរុញឲ្យបងប្អូនកសិករកាន់តែបង្កើនផែនការដាំដុះបន្លែប្រភេទបែបនេះបន្ថែមទៀត នៅពេលអតិថិជនមានជំនឿ និងនិយមបរិភោគបន្លែមិនប្រើប្រាស់ជីគីមី និងថ្នាំពុលពួកកម្រិត។
លោកកត់សំគាល់ថា៖ បន្លែធម្មជាតិដែលកសិករដាំនៅឆ្នាំ២០២២នេះបានកើនឡើងរហូតដល់ទៅប្រមាណ៧០%កំពុងដាក់លក់នៅទីផ្សារក្នុងខេត្តហើយមន្ត្រីជំនាញក៍ប្រឹងប្រែងរៀបចំឱ្យមានស្តង់ដាដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ កិច្ចការងារដាំដុះទាំងបន្លែ និងឈើហួមផ្លែ បើឆ្លងតាមការតាមដានរបស់មន្ត្រីបច្ចេកទេសមន្ទីរកសិកម្មពិនិត្យឃើញថាប្រជាកសិករបានផ្លាស់ប្តូ ទំលាប់នៃការដាំដុះ ងាកមកអនុវត្តតាមបច្ចេកទេស ហើយបច្ចុប្បន្នយើងបង្កើតបានក្រុមបន្តុំកសិករដាំបន្លែបាន១៦៨ក្រុមហើយដែរ។
លោកស្រី វីឡែន អ្នកលក់បន្លែនៅផ្សារសាមគ្គី ស្ទឹងត្រែងបានទទួលស្គាល់ថា៖ ប្រភេទបន្លែដែលកសិករខេត្តស្ទឹងត្រែងផលិតបាន អតិថិជននិយមបរិភោគច្រើន ព្រោះបន្លែទាំងនេះបានឆ្លងកាត់តាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញកសិកម្មបង្ហាញពីបន្លែមានគុណភាពទាំងបន្លែផ្លែនិងបន្លែស្លឹក។

សូមបញ្ជាក់ថា៖ ការនិយមបរិភោគបន្លែធម្មជាតិនេះ បានកើនឡើងខណៈប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមីនិងថ្នាំពុលកសិកម្មច្រើនហួសកំរិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់មកពីតំបន់ផ្សេងៗឬពីប្រទេសជិតខាង៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


