ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ចង់កែប្រែពីកសិកម្មធម្មតាទៅជាកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី
ស្រុកបន្ទាយស្រីដែលស្ថិតក្នុងខេត្តសៀមរាប ជាតំបន់មួយមានការអភិវឌ្ឍខ្លាំងដោយមិនចាញ់កន្លែងទេសចរណ៍នានាឡើយ។ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ចង់ឲ្យស្រុកនេះមានការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែខ្លាំងជាងនេះបន្ថែមទៀត ដោយលោកមានចក្ខុវិស័យចង់ជំរុញឲ្យវិស័យកសិកម្មធម្មតាក្លាយជាកសិទេសចរណ៍។

លោក ឃឹម ហ្វីណង់ បានប្រាប់”កម្ពុជាថ្មី”ថា យុទ្ធសាស្រ្តមួយនៃអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រីនោះគឺវិស័យទេសចរណ៍ ដោយលោកយល់ឃើញថា វិស័យមួយនេះ ជាព្រួញមួយបាញ់បានសត្វច្រើនពីព្រោះការផ្តោតលើវិស័យមួយនេះ បានអនុញ្ញាតឲ្យអ្នកវិនិយោគមកច្រើន បង្កើតការងារមុខរបរ ហើយបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ លើកស្ទួយជីវៈពួកគាត់ និងកាត់បន្ថយភាពក្រីក្រ។

សម្រាប់លោក ឃឹម ហ្វីណង់ ស្រុកទេសចរណ៍ គឺត្រូវតែស្អាត ហើយអ្នកស្រុកទេសចរណ៍ត្រូវតែមានអនាម័យល្អ។ លោកគូសបញ្ជាក់ថា វិស័យទេសចរណ៍បានជួយជំរុញការងារកសិកម្មនៅស្រុកបន្ទាយស្រី ឲ្យចេញពីកសិកម្មធម្មតាទៅជាកសិទេសចរណ៍ដែលអ្នកទេសចរណ៍មកលេងអាចទទួលយកបទពិសោធន៍ដោយផ្ទាល់ពីចំការកសិកម្ម ពិសេស វាជួយបំពេញទីផ្សារក្នុងស្រុក។ ដូច្នេះ លោកចង់លើកស្ទួយជីវភាពប្រជាជនក៏ដូចជាសមិទ្ធផលក្នុងស្រុកបន្ទាយស្រីជាមួយនឹងគោលជំហរភូមិមួយផលិតផលទេសចរណ៍មួយ។

គួរបញ្ជាក់ថា ស្រុកបន្ទាយស្រីមានលក្ខណៈជាកសិទេចរណ៍ផង និងអេកូទេសចរណ៍ដែលទីនោះ មានទាំងផ្នែកវប្បធម៌ ក្នុងនោះ មានប្រាសាទបន្ទាយស្រី ហើយក្នុងបរិវេណនេះ ក៏មានប្រាសាទសំរែ និងប្រាសាទមេបុណ្យ ក៏ដូចជាប្រាសាទប្រែរូប ដែលសុទ្ធតែមានចម្លាក់ និងវប្បធម៌ដែលអាចបង្អួតបង្ហាញភ្ញៀវទេសចរណ៍បាន។ ចំណែក តំបន់ទេសចរណ៍ធម្មជាតិវិញ មានតំបន់ភ្នំគូលែន ដែលមានប្រវត្តិជាច្រើនបូករួមជាមួយបឹងឈូកដែលមានជីវៈចម្រុះរស់នៅទីនោះនិងកន្លែងទេសចរណ៍កែច្នែជាសួនផ្កាជាដើម៕
ដោយ៖ សិលា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


