Connect with us

ព័ត៌មានជាតិ

អង្គការ PIN បន្តធ្វើយុទ្ធនាការបំពាក់បដាលើកង់បីលើកទីពីរ ដើម្បីផ្សព្វផ្សាយពីការបង្ការការឆ្លងនៃជំងឺកូវីដ-១៩ នៅទីក្រុងភ្នំពេញ

បានផុស

នៅ

នេះជាលើកទីពីរហើយដែលអង្គការ People in Need – ភី​ព​ផល​អ៉ី​ន​នី​ត (PIN) បានបន្តធ្វើយុទ្ធនាការ ក្នុងការបំពាក់បដាលើកង់បីចំនួន ៥០ ដើម្បីផ្សព្វផ្សាយបន្តពីចំណេះដឹងទាក់ទងអំពីវិធានការណ៍ផ្សេងៗ​ក្នុងការបង្ការការឆ្លង​រីក​រាលដាល​នៃជំងឺកូវីដ-១៩ ជូន​ដល់​សាធារណជន ជាពិសេស​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់ផ្ដើមពី​ចុងខែមិថុនា រហូតដល់​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ ២០២២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ​នេះ ​មាន​គោលបំណង​ចូលរួម​លើ​កម្ពស់​ពី​ការយល់ដឹង​ពី​ការ​បង្ការ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្ដោត​សំខាន់​ទៅលើ ប្រធានបទ​ចំនួន​ ៣ ​ធំៗ​ដូចជា​៖

១. របៀប​ការពារ​ខ្លួន និងវិធានការណ៍​ការពារ​ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

២. អ្វីដែល​ចាំបាច់​ត្រូវធ្វើ មុនពេល​ចេញទៅ​ក្រៅ និង​ពេល​ត្រឡប់មកផ្ទះ

៣. វិធានការណ៍​ដែល​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​គួរប្រកាន់​ខ្ជាប់ ដើម្បី​ធានា​សុវត្ថិភាព​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្ដោតទៅលើ​តំបន់​ជាយក្រុង ពិសេស​ទីតាំង​ ៤ ​ធំៗ ដូចជា ផ្សារ​ច្បារអំពៅ ផ្សារ​ជម្ពូ​វ័ន ផ្សារ​សាមគ្គី និង​ផ្សារ​ពោធិ៍ចិនតុង​។​

​យុទ្ធនាការ​នៃ​ការ បំពាក់​បដា​នេះ គឺ​ស្ថិតនៅក្រោម​គម្រោង “​ការឆ្លើយតប​ចម្រុះ​លើ​ការបង្ការ និង​ការ​គាំពារ​ចំពោះ​កូ​វីដ​-១៩ សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​” តាមរយៈ​ការគាំទ្រ​មូលនិធិ​ដោយ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។ គម្រោង​នេះ​មាន​រយៈពេល ៣៦ ខែ ដោយ​ផ្តោតទៅលើ​វិស័យ​ធំៗ​មួយចំនួន​ដូចជា ទឹកស្អាត និង​អនាម័យ ការការពារ​ពី​អំពើ​ហិ​ង្សា​ផ្អែកលើ​យេនឌ័រ និង​ការការពារ​សិទ្ធិ​កុមារ ការស្តារ​ទ្បើង​វិញ​នូវ​ជីវភាព​ប្រចាំថ្ងៃ និង​ការ​គាំពារ​សង្គម ដោយមាន​គោលបំណង​រួម​ក្នុងការ ពង្រឹង​ការ​គាំពារ​សង្គម ការស្ដារ​សេដ្ឋកិច្ចជាតិ និង​ការ​បន្សាំ​ខ្លួន​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ។

គួរឱ្យកត់សម្គាល់​ផងដែរ​ថា អង្គការ PIN ធ្លាប់​បានធ្វើ​យុទ្ធនាការ​បំពាក់​បដា​លើ​កង់​បី​ម្ដង​រួចមកហើយ កាលពី​ខែធ្នូ ឆ្នាំ ២០២១ ដោយបាន​បំពាក់​បដា​លើ​កង់​បី​ចំនួន ១៥០ ដោយ​ផ្ដោតទៅលើ​ប្រធានបទ “​បី​កុំបី​ការពារ​” ដែល​បាន​ផ្សព្វផ្សាយ​តាម​ខណ្ឌ​មួយចំនួន ដូចជា ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែន​សុខ ខណ្ឌដង្កោ ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌចំការមន ខណ្ឌដូនពេញ និង​ខណ្ឌ​ ៧ ​មករា​។​ គម្រោង​នៃ​យុទ្ធនាការ​នេះ​ គឺផ្តោតទៅលើ​សហគមន៍​ងាយ​រងគ្រោះ ជាពិសេស​ស្ត្រី កុមារ និង ចាស់ជរា ដោយ​អង្គការ PIN មាន​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​ទទួលបាន​នូវ ជំនួយ​ក្នុងការ​ការពារ​ខ្លួន និង​មនុស្ស​នៅ​ជុំវិញ​ពី​ជំងឺ​កូ​វីដ​-១៩ ដោយសារ​នៅតាម​តំបន់​ជាយក្រុង​ការទទួលបាន​ព័ត៌មាន​ផ្សេងៗ គឺ​នៅមានកម្រិត​នៅ​ទ្បើ​យ ។​

​បន្ថែម​ពីនេះ អង្គការ PIN ក៏ បាន​ផ្តោតទៅលើ​ការកែប្រែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រួសារ ដែល​ត្រូវបាន បញ្ឈប់​ពី​ការងារ ឬ​អាជីវកម្ម​ខ្នាតតូច​ដែល​ទទួលរង​ហានិភ័យ​នៃ​ការផ្អាក ឬ​បិទទ្វារ​អាជីវកម្ម​ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ មួយ​នេះ តាមរយៈ​ការបណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធ​ក្នុងនាម​ជា​កូនបំណុល ការរៀបចំ​ផែនការអាជីវកម្ម ដែល​អាច​ផ្តល់ឱ្យ​ពួកគាត់​នូវ​ចំណេះដឹង​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ដែល​គាត់​បាន​ជួបប្រទះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក នៅត្រឹម​ថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ​ ២០២២ ប្រទេស​កម្ពុ​ជាមាន​ករ​ណី​ជំងឺ​កូ​វីដ​-១៩​ ចំនួន ១៣៦,២៦២ និង​មាន​អ្នកស្លាប់​ចំនួន ៣,០៥៦ នាក់ ប៉ុន្តែ​គិត​មក​ត្រឹម​អំឡុងពេល​ ៥​ ខែ​កន្លងមកនេះ អត្រា​នៃ​ករណី​ជំងឺ​កូ​វីដ​-១៩​ បាន​ថយ​ចុះមក​ត្រឹម​ចំនួន ១៥ ៧៨៩ នាក់ និង​ការ​ស្លាប់មាន​ចំនួន​តែ ៤៧ នាក់​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើទោះបីជា​ជំងឺ​កូ​វីដ​-១៩​ ស្ថិតក្រោម​ការគ្រប់គ្រង​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ និងអត្រា​នៃ​ការកើតមាន​នៃ​ជំងឺ​កូ​វីដ​-១៩​ និង​អត្រា​នៃ​ការស្លាប់​មានការ​ថយចុះ​ក៏ពិតមែន ក៏​ប្រជាពលរដ្ឋ​គួរតែ​បន្ត​អនុវត្ត​ការការពារ​ខ្លួន និង​ប្រុងប្រយ័ត្ន​ជានិច្ច​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​មាន​ករណី​ឆ្លង និង​ការស្លាប់​ជា​បន្ត ។

​គួរ​រំលឹក​ផងដែរ​ថា អង្គការ PIN គឺជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ដែល​បច្ចុប្បន្ន ការងារ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ផ្តោតលើ​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ទាក់ទង​ទៅនឹង​វិស័យ​ផ្សេងៗ​ដូចជា ទឹកស្អាត និង​អនាម័យ ការអប់រំ ការឆ្លើយតប និង​គ្រប់គ្រង​គ្រោះមហន្តរាយ ការការពារ​ពី​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ និង​ការការពារ​សិទ្ធ​កុមារ និង​ការឆ្លើយតប​ទៅនឹង​បញ្ហា​កូ​វីដ​-១៩ ទាំង​នៅ​ទីក្រុង និង​ជនបទ​ ។​ឥលូវ​នេះ អង្គការ​ភី​ន​មាននៅ​ក្នុងប្រទេស​ចំនួន ៣០ ជុំវិញ​ពិភពលោក ។

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​យុទ្ធនាការ និង​គម្រោង សូម​ទៅ​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ People In Need Cambodia (PIN)៖ https://www.facebook.com/PINCambodiacz/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម