ព័ត៌មានជាតិ
គំនរសំរាមកើតឡើងជាថ្មីក្រោយបុរីកុមារកំព្រា ក្រោយស្អាតបានមួយរយៈ
គំនរសំរាមបានកើតឡើងជាថ្មីម្តងទៀត តាមបណ្តោយផ្លូវដដែលៗនៅក្រោយបុរីកុមារកំព្រា ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយអាជ្ញាធរចាត់វិធានការចុះទៅសម្អាតមានសោភណភាពបានមួយរយៈខ្លី។
អ្នកធ្វើដំណើរគ្រវីក្បាល ក្រោយមើលឃើញសំរាមត្រូវបានបោះចោលដោយគ្មានការយកចិត្តទុកដាក់ ហើយទាំងអាជ្ញាធរសង្កាត់និងក្រុង និងក្រុមហ៊ុនអនាម័យបណ្តោយឲ្យសំរាមគរតាំងពីតិចតូចរហូតកើតឡើងយ៉ាងសម្បើមនៅតាមដងផ្លូវសាធារណះក្នុងក្រុងបាត់ដំបង ដែលជាទីក្រុងល្បីខាងបរិស្ថានស្អាត។


ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា “ឃើញទិដ្ឋភាពបែបនេះវាហាក់មិនល្អមើលទាល់តែសោះ វាប្រៀបដូចជាសួនផ្កាអមតាមដងផ្លូវ ជាមួយក្លិនស្អុយបែរជាអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ខណះដែលវាបានកើតឡើងនៅទីតាំងដដែលៗបង្កឲ្យមហាជនរិះគន់គ្រប់ៗគ្នាទាំងពួកខ្ញុំនិងអ្នកដំណើរផ្សេងទៀត”។
កាលពីប៉ុន្មានខែមុននេះ កម្ពុជាថ្មីបានផ្សព្វផ្សាយក្រោយប្រជាពលរដ្ឋរស់នៅលើផ្លូវបេតុងក្រោយបុរីកុមារកំព្រា ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានរអ៊ួររទាំបញ្ហាក្លិនស្អុយចេញពីគំនរកាកសំណល់ចម្រុះជាច្រើនកន្លែង បង្កើតបានជាសំបុកសត្វមួសបង្កឲ្យមនុស្សចាស់ក្មេងប៉ះពាល់ដល់សុខភាពកើតជាជំងឺគ្រុនឈាមឬគ្រុនចាញ់ជាដើម។
គំនរសម្រាមដែលកើតជាថ្មីឡើងវិញនេះ ក៏បានរាយការណ៍ជូនលោកអភិបាលខេត្តឲ្យបានជ្រាបជាមុនផងដែរ ដើម្បីជាប្រយោជន៍ដល់លោកអភិបាលបានដាស់តឿនដល់មន្ត្រីក្រោមឱវាទដោះស្រាយសម្អាតឲ្យបានទាន់ពេល ស្របពេលរដូវទឹកភ្លៀងកាន់តែធ្លាក់ជោគជាំបង្កឲ្យមានក្លិនស្អុយ បង្កជាសំបុកសត្វមួស រុយ ចម្លងមេរោគ និងរោគគ្រុនឈាមដល់កុមារតូចៗក៏ដូចជាមនុស្សចាស់។
បើតាមអ្នកភូមិបានប្រាប់ថា ផ្លូវ១ខ្សែដែលជាសំបុកសំរាមនិងកាកសំណល់បានកើតឡើងនៅទីតាំងដដែលៗ ដែលស្ថិតក្នុងសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង នៅក្រោយបុរីកុមារកំព្រា។
ក្រុមប្រជាពលរដ្ឋបន្តថា “ខ្ញុំមិនដាក់កំហុសទៅលើអាជ្ញាធរ ឬខាងជំនាញណាមួយទេ ព្រោះអ្នកបោះចោលដែលគ្មានគំនិតក៏មានកំហុសដែរ។ តែខុសត្រង់ថា បើកន្លែងនឹងវាតែងកើតឡើងចឹងដដែលៗគួរអាជ្ញាធរឬខាងជំនាញព្យាយាមមកត្រួតពិនិត្យ និងតាមឃ្លាំមើលយ៉ាងហោចមួយអាទិត្យម្តង ដើម្បីរកមុខឲ្យឃើញអ្នកដែលយកមកបោះចោល ដើម្បីផាកពិន័យ។ ពេលខ្លះពួកខ្ញុំគិតថា មានអ្នកពីចម្ងាយក៏បានដឹកយក កាកសំណល់មក បោះចោលនៅទីកន្លែងនឹងផងដែរមិនមែនត្រឹមអ្នកភូមិមួយចំនួននោះទេ”។
ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋក៏សំណូមពរឲ្យអាជ្ញាធរបំពាក់អំពូលភ្លើងតាមដងផ្លូវឲ្យបានភ្លឺងាយស្រួលធ្វើដំណើរនៅ ពេលយប់ពិសេសសុវត្តិភាពចំពោះក្មេងតូចៗជិះកង់។ ម្យ៉ាងទៀត ក៏អាចមើលឃើញអ្នកដែលដឹកយកសំរាមឬកាកសំណល់មកបោះចោល ដែលងាយស្រួលរាយការណ៍ដល់អាជ្ញាធរចាត់ការបានទាន់ពេលវេលា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


