ព័ត៌មានជាតិ
ពលរដ្ឋ ៦ នាក់ជាប់នឹងដើមឈើនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល
ជំនន់ទឹកភ្លៀងនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលឃុំជៀប ស្រុកទឹកផុស នៅរសៀលនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ស្រី ប្រុសចំនួន ៦ នាក់ជាប់នៅកណ្ដាលកោះក្នុងជ្រោះប្រហែង១ម៉ោង ខ ណៈពួកគាត់កំពុងមុជទឹកលេងកណ្តាលកោះក្នុងជ្រោះពេលមេឃធ្លាក់ភ្លៀងខ្លាំងក៏ត្រូវទឹកធ្លាក់ពីលើភ្នំយ៉ាងគំហុកជាប់ពួកគាត់នៅកណ្ដាលជ្រោះ តែសំណាងដែលមានដើមឈើតោង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះបានឲ្យដឹងថា ពិតជាមានហេតុការណ៍ដូចខាងលើបានកើតឡើងពិតមែន ដោយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន ៦ នាក់បានជាប់គាំងកណ្ដាលកោះក្នុងជ្រោះ ប្រហែល១ ម៉ោងទើបមានការអន្តរាគមន៍ជួយសង្គ្រោះ ពីគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មក្រាល និងប្រជាពលរដ្ឋជួយយកជនរងគ្រោះទាំងអស់ចេញបាន។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ការពិតមុនហេតុការណ៍នេះ ពេលមានភ្លៀងធ្លាក់ខ្លាំង គណៈកម្មាធិការរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលបានប្រកាសតាមមេក្រូ ក៏ដូចជាដើរប្រាប់ផ្ទាល់មាត់ ឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅលេងទឹកក្នុងជ្រោះឱ្យប្រុងប្រយ័ត្នទឹកហូរធ្លាក់ខ្លាំងពីលើភ្នំអាចនឹងកួចយកមនុស្សនាំឱ្យមានគ្រោះថ្នាក់។
ប៉ុន្តែបងប្អូនទាំងនោះនៅតែចចេះ រហូតកើតមានហេតុការណ៍ខាងលើនេះតែម្ដង។ បើភ្លៀងធ្លាក់កាន់តែខ្លាំង និងយូរម៉ោងនោះ ជំនន់ទឹកតាមជ្រោះនេះ ក៏មានរយៈពេលយូរមានកម្ពស់ខ្ពស់ និងហូរខ្លាំងផងដែរ ដែលអាចនឹងបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតបើសិនជាខ្វះការប្រុងប្រយ័ត្ន។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅតំបន់ទឹកជ្រោះធ្លាក់ទាំង២កន្លែងខាងលើនេះ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងសូមស្តាប់ការណែនាំរបស់គណៈកម្មការសហគមន៍ ទើបយើងអាចជៀសផុតពីគ្រោះថ្នាក់ខាងលើនេះបាន៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


