Connect with us

ព័ត៌មានជាតិ

សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Krirk ផ្ដល់អាហារូបករណ៍ឈ្មោះសម្ដេច​តេជោចំនួន ៤០ ជូនសម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានគោលបំណង ៣ ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ។ ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេច​តេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ។ និងទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោ សារជាថ្មីនាឆ្នាំក្រោយ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលមជ្ឈ​មណ្ឌ​លត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្តេចតេជោ បានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោកសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោ សម្រាប់សិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។ សម្ដេចតេជោ ក៏បានសុំឲ្យលោកសាស្ត្រាចារ្យ បន្តពិភាក្សាជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។

ដោយឡែក ចំពោះការស្នើសុំជួបសម្ដេចតេជោសារជាថ្មីនៅឆ្នាំក្រោយនោះ សម្តេចតេជោ បានសម្ដែងនូវសេចក្ដីរីករាយ នឹងជួបលោកសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse រាល់ពេលដែលលោក អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម