ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ៖ ការកែលម្អស្ថានីយបូមទឹក និងប្រព័ន្ធប្រឡាយបឹងត្របែក មិនមែនគោបាត់ទើបធ្វើរបងនោះទេ
ក្នុងកិច្ចប្រជុំ ស្ដីពី ការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីពទ្ធ័ជុំវិញអាងស្តុក និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹក បឹងត្របែក នៅព្រឹកថ្ងៃទី ២០ ខែកក្កដា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុងទប់ដី ពទ្ធ័ជុំវិញអាងស្តុកទឹកនិងស្ដារ ភក់ចេញពីអាង និងប្រឡាយ បឹងត្របែក ក៏ដូចជាការកែលំអរដាក់ម៉ូទរ័បូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺអាជ្ញាធរគ្រោងធ្វើតាំងពី ២ឆ្នាំមុនមកម្លេះ ដោយបានបញ្ជាទិញម៉ូទរ័បូមពីប្រទេសអាល្លឺម៉ង់។ ប៉ុន្តែគម្រោងនេះ ត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ -១៩ មិនមែនទាល់តែមានភ្លៀងទើបធ្វើ ឬថាទាល់ តែគោបាត់ទើបធ្វើរបងនោះទេ។


កាលពីដើមសប្ដាហ៍នេះ លោកអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយ៍បូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយ៍បឹងត្របែក ស្ថានីបឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃពុធនេះដែរ លោក ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញធ្វើយ៉ាងណា រំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានជាអតិបរមា។ ដោយឡែក ការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងត្របែក ក៏កំពុងដំណើរការបានមួយផ្នែករួចហើយ អនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន BBE របស់លោក សៅ សាវន័។ តែការងារនេះ ក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុក ទឹកតែម្តង។

ពាក់ពន្ធ័បញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការលើកស្លាកបង្ហាញពីស.ជ.ណ ស្តីពី ការរំលោភបឹង, អាងស្តុកទឹកនេះ ដោយដាក់ឲ្យបានច្រើនកន្លែង ដើម្បីឲ្យអ្នករំលោភនោះបានជ្រូតជ្រាបពីច្បាប់។ ចំណែក អាជ្ញាធរដែនដីពាក់ពន្ធ័ ត្រូវចុះបោះបង្គោលកំណត់ផ្ទៃបឹងឲ្យបានច្បាស់លាស់ និងត្រូវកំណត់អោយច្បាស់ថា មួយណាជាអ្នកគ្មានផ្ទះសម្បែង ហើយ គាត់មករស់នៅយូហើយ និងមួយណាជាអ្នកទើបមករំលោភលើផ្ទៃបឹងត្របែកនេះ ដើម្បីងាយស្រួលអាជ្ញាធរមានវិធានការទៅតាមផ្លូវច្បាប់។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យបង្កើតក្រុមការងារចំនួន ២គឺទីមួយ. ក្រុមការងារបច្ចេកទេស ទី២ ក្រុមការងារដោះស្រាយផលប៉ះពាល់ឲ្យបានរួចរាល់ មុននឹងអាជ្ញាធរចុះអនុវត្តគម្រោងឲ្យបានឆាប់បំផុត។ អាជ្ញាធរមិនទុកឲ្យមនុស្សប៉ុន្មាននាក់ មករារាំងធ្វើឲ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺអាជ្ញាធរទទួលយកមិនបានទេ៕
អត្ថបទ៖ ស្រីរ័ត្ន


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


