ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាមានឆ្លងជំងឺអ៊ុតស្វាទៅព្យាបាលនៅពេទ្យរុស្សី
ក្រសូងសុខាភិបាលបានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអ៊ុតស្វាគេចមកពីប្រទេសថៃចូលមកកម្ពុជាទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សីកាលពីម៉ោង១៩និង១០នាទីក្រោយសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបុរសនេះកាលពីល្ងាចថ្ងៃទី២៣កក្កដានេះរួចមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាមានជំងឺអ៊ុតស្វាចុះនៅយប់នៅថ្ងៃទី២៣កក្កដានេះបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាលនៃព្រះជាណាចក្រថៃ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ដីអំពីលទ្ធភាពនៃការគេចខ្លួន របស់បុរសជនជាតិនីហ្សេរីយ៉ា ដែលអាជ្ញាធរសុខាភិបាលថៃបានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមានវីរុសអុតស្វាធ្វើដំណើរ ឆ្លងព្រំដែនមកកាន់ព្រះរាជាណាចក្រកម្ពុជាមក,ថ្នាក់ដឹកនាំ និងមន្ដ្រីឆ្លើយតបបន្ទាន់ក្រសួងសុខាភិបាល រួមជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពដោយបានត្រួតពិនិត្យ និងស្វែងរក អ្នកជំងឺអ៊ុតស្វាដែលជាជនជាតិនីហ្សេរីយ៉ានេះ រហូតមកដល់ម៉ោងប្រហែលជា ១៧និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញបុរសនេះ ដែលកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវ ៤៣០ សង្កាត់ទួលទំពូង (ផ្សារដើមថ្កូវ ខណ្ឌចំការ រាជធានីភ្នំពេញ។
បុរសជននីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីម (OSMOND CHHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្តីលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នអ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង ១៧:១០នាទី រួចល់ហើយ។
ដើម្បីការពារការចម្លងនៃវីរុសអ៊ុតស្វាក្រសួងសុខាភិបាល សូមអំពាវនាអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាច់ផ្តាច់ខ្សែចម្លងរុស អុតស្វានេះបានទាន់ពេលវេលា។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអ៊ុតស្វា ដែលក្រសួងបានចេញ សេចក្តីណែនាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអ៊ុតស្វា សត្វព្រៃ និងត្រូវបរិភោគអាហារឆ្អិនល្អ ព្រមទាំង អនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យ ព្យាបាលប្រសិនបើសិនមានរោគសញ្ញាសង្ស័យ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


