Connect with us

ព័ត៌មានជាតិ

​កម្មវិធី​អាហារ​រូបករណ៍ ចេ​ន ហ្ស៊ី​’ របស់​មូល​និ​ធី​ព្រី​នស៍ ឈ្នះ​ពានរង្វាន់​សហគ្រាស​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ដ៏​មាន​កិត្យានុភាព (AREA)

បានផុស

នៅ

​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ការពង្រឹង​អំណាច​ក្នុងសង្គម​នៅតែ​បន្ត​ស្ថិតក្នុង​បេះដូង​នៃ​មូលនិធិ​ព្រី​នស៍ ដែល​ធ្វើឱ្យ​ខ្លួន​ត្រូវ​បានទទួល​សមិទ្ធិផល​ឆ្នើម​នៃ​ពានរង្វាន់​សហគ្រាស​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០២២(AREA) រៀបចំ​ដោយ Enterprise Asia ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​ទទួលស្គាល់​ភាពជា​សហគ្រិនភាព​នៅ​ទូទាំង​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការទទួលបាន​ពានរង្វាន់​នៅក្នុង​ប្រភេទ​ការផ្តល់អំណាច​ដល់​សង្គម តាមរយៈ​កម្មវិធី​អាហារូបករណ៍​ដ៏​លេចធ្លោ​របស់ខ្លួន ដែលជា​គំនិត​ផ្តួចផ្តើម «​អាហារូបករណ៍ ចេ​ន ហ្ស៊ី​» ដែល​សមិទ្ធិផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​មូលនិធិ​ព្រី​នស៍ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។

​ចំណុច​សំខាន់ៗ​អំពី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ៖

1. ជា​កម្មវិធី​អាហារូបករណ៍​ដែលមាន​តម្លៃ ២​លាន​ដុល្លារ​អាមេរិក​សម្រាប់​សិស្ស ៤០០ នាក់ រយៈពេល​ប្រាំពីរ​ឆ្នាំ​។​

2. អាហារូបករណ៍​រួម​ប​ញ្ជូ​ល​ទាំង​ថ្លៃ​សិក្សា ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ការចុះ​កម្មសិក្សា និង​ឱកាស​ការងារ​។​

3. កម្មវិធី​នេះ​បានផ្តល់​រង្វាន់​ដល់​សិស្ស​ចំនួន ១០០​នាក់ ដោយ​ជ្រើសរើស​ពី​ចំណោម​សិស្ស​កម្ពុជា​ដែល​ដាក់ពាក្យ ១៥០០​នាក់

​ជាមួយនឹង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការអប់រំ និង​ការអភិវឌ្ឍន៍​យុវជន អាហារូបករណ៍ ចេ​ន ហ្ស៊ី គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដោយ ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដើម្បី​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​តាមរយៈ​ការអប់រំ​។

​កម្មវិធី​អាហារូបករណ៍​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ធនធាន​សមត្ថភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ភាពជា​ដៃគូ​ទាំង​ស្ថាប័នរដ្ឋ​និង​ស្ថាប័នឯកជន​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប នេះ​បើ​យោងតាម​លោក Gabriel Tan ដែលជា នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​។

​លោក Gabriel Tan បាន​បន្តថា​៖ «​ការបង្កើត​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី គឺ​ដោយសារតែ​ការជឿជាក់​របស់​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​របស់​យើង ទៅលើ​ឥទ្ធិពល​នៃ​ការអប់រំ ក្នុងការ​លើកកម្ពស់ និង​ពង្រឹង​អំណាច​សហគមន៍​។ យើង​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​គំនិត​ផ្តួចផ្តើម​ទៅលើ​ទំនួល​ខុសត្រូវ​ក្នុងសង្គម (CSR) របស់​យើង​បន្ត​ទទួលបាន​ការទទួលស្គាល់​យ៉ាង​ពេញលេញ ខណៈដែល​យើង​បាន​បំពេញ​តួនាទី​របស់​យើង​ក្នុងការ​ចូលរួម​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​។​

​មូលនិធិ​ព្រី​នស៍ មាន​គោលការណ៍​ធំៗ​៣ គឺ ផ្តោតលើ​វិស័យ​អប់រំ ការអភិវឌ្ឍន៍​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ ។ ក្នុងអំឡុងពេល ៦ ឆ្នាំនេះ មូលនិធិ​ព្រី​នស៍ បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​លើសពី ១៤ លាន​ដុល្លារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុ​ជាជាង​កន្លះ​លាន​នាក់​។

​គួរបញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើសេវា​អតិថិជន​។

​អាជីវកម្ម​សំខាន់ៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group​។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង​៨០​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត​។​ល​។

​ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​កសាង​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក និង​អន្តរជាតិ​។​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប​នឹង​បន្ត​បោះជំហាន​ទៅមុខ​ក្នុងការ​ស្វែងរក​ឱកាស​ដើម្បី​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ការធ្វើការ​ក្នុង​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​នៅក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដើម្បី​នាំមក​នូវ​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា និង​

​សេដ្ឋកិច្ច​ក្នុង​តំបន់​។

​ព្រី​នស៍ ហូល​ឌី​ង គ្រុប នឹង​បន្ត​ខិតខំ​ស្វែងរក​ឱកាស​ដើម្បី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ផ្ទាល់​ទៅក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដើម្បី​នាំមក​នូវ​ភាពប្រសើរឡើង​ជូន​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុងស្រុក​។

​ចំណែក​មូលនិធិ​ព្រី​នស៍​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ ក្នុងនាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោល បំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការរស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាជន​ស្របតាម​ចក្ខុវិស័យ «​រួមគ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​។​

​ដោយ​ផ្តោតលើ​វិស័យ​អប់រំ ការអភិវឌ្ឍន៍​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​នស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់នូវ​កម្មវិធី​ដែលមាន​នរ​ន្ត​ភាព និង​ឱកាស​ជាច្រើន​ដល់​យុវជន​កម្ពុជា ការបង្កើត​នូវ សហគមន៍ និង​ការចូលរួម​ក្នុងការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព៍​ន្ធ​ជា​និរន្ត​ភាព​។

​គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែលជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ រួមសហការ ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្តល់​អាហារូបករណ៍​ពេញលេញ​ទៅដល់​និស្សិត សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ រួមមាន ប្រាក់ឧបត្ថម្ភ ការចុះ​កម្មសិក្សា និង​ឱកាស ការងារ​។ មូលនិធិ​ព្រី​នស៍ ផ្តួចផ្តើម​កម្មវិធី​សប្បុរសធម៌​ជាង ២៥០ កម្មវិធី ដែល​បាន​ជួយ​ទៅដល់​មនុស្ស​ប្រមាណ​ជាង ៥០០,០០០ នាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើសពី ១៤ លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម