បច្ចេកវិទ្យា
Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់
មួយរយៈពេលនេះ ហាក់ផុសផុលពាក់ព័ន្ធនឹងការវាយលុកលើ Cyber Security ខណៈអ្នកដែលរងគ្រោះក្នុងចំណោមនោះ មានទាំងយល់ច្បាស់ពីមុខងារសុវត្ថិភាពប្រព័ន្ធអនឡាញ ពិសេស Facebook ក៏ដូចជា Telegram ដែលពលរដ្ឋកម្ពុជា ប្រើប្រាស់ជាប្រចាំផងដែរ។

ពាក់ព័ន្ធនឹង Cyber Security នេះដែរ កម្ពុជាថ្មីសូមលើកយកតែ ២ករណី លើអ្នកដែលយល់ច្បាស់ ទាក់ទងនឹងការការពារសុវត្ថិភាពបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ បន្ទាប់ពីករណីទាំងពីរនេះ មានការការពារសុវត្ថិភាព ល្អកម្រិតណាក៏ដោយ នៅតែត្រូវជាប់សំណាញ់របស់ Hacker រហូតបាត់បង់គណនី Telegram របស់ខ្លួន។
បើតាមការចែករំលែកពី Youtuber ម្នាក់ “Dy Zapong” លើប្រធានបទ “បកស្រាយពីការយក Telegram ដោយមិនពឹង SMS និង 2FA Code!” បានឱ្យដឹងថា គណនីតេឡេក្រាមរបស់លោក ត្រូវបានគេ Hack និងលុបចេញពីលើបណ្តាញទំនាក់ទំនងសង្គមតែម្តង បើទោះបីគណនីរបស់លោកមានការការពារច្រើនមុខងារក៏ដោយ។ ខណៈម្ចាស់គណនី Telegram មួយផ្សេងទៀត ក៏ជួបរឿងនេះដូចគ្នាដែរ គ្រាន់តែប្រភពនៃការជ្រៀតចូលខុសគ្នាប៉ុណ្ណោះ។
មុននឹងស្វែងពីសាច់រឿងដែលត្រូវគេ Hack ករណីទាំងពីរខាងលើ កម្ពុជាថ្មី សូមណែនាំពីការរាយអន្ទាក់ដ៏សកម្មរបស់ Hacker ត្រួសៗ៖
១. បន្លំ Domain website
Hacker បានអាចបង្កើតបណ្តាញនានានាបន្លំជាបណ្តាញផ្លូវការរបស់កម្មវិធីផ្សេងៗ។ ជាក់ស្តែង ដូចដែលកម្មវិធីបណ្តាញទំនាក់ទំនងសង្គមសំខាន់ៗ ត្រូវបានបន្លំទាំងរូបភាព និងlink ដែលអាចឱ្យអ្នកចូលទៅប្រើប្រាស់ ងាយធ្លាក់ចូលអន្ទាក់នេះ។ ដូចនេះ ប្រសិនបើចង់ login ក្នុងកម្មវិធីណាមួយ ត្រូវមើលលើភាពខុសគ្នានៃ link ដែលគេអាចបន្លំតែមួយតួអក្សរក៏មាន។ Domain ផ្លូវការរបស់កម្មវិធីនេះ គឺ https://web.telegram.org/a/ ។

២. SMS Hijacking
ដែលភាគច្រើនកើតលើទូរស័ព្ទដៃ (Android) ដោយសារតែប្រតិបត្តិការ Android ផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ អាចទាញយកកម្មវិធីផ្សេងៗ ក្រៅពី Play Store បាន។ ហេតុនេះ ពេលដែលយើង allow permission តាមការទាមទាររបស់កម្មវិធីដែល Hacker បានបញ្ចូលមេរោគរបស់គេហើយនោះ វានឹងសម្ងំខ្លួនធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់។ ខណៈអន្ទាក់ប្រភេទនេះ មិនមែនមានតែលើកម្មវិធីទាញយកទេ វាមានក្នុង Telegeram Bot ថែមទៀត។
៣. Malware
Gremlin Stealer Malware ដែលមានគោលដៅលើ APP Data តែម្តង។ សូមស្តាប់ការបកស្រាយលម្អិតនៅនាទី 5:01 – 7:52 ក្នុងវីដេអូខាងក្រោមនេះ៖
ព័ត៌មាននៃការ Hack នេះ ដ្បិតដូចជាគួរក្តីព្រួយបារម្ភក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា តែអ្នកជំនាញ និងអ្នកឆ្លងកាត់ករណីនេះ អះអាងថា សម្រាប់សាមញ្ញជនធម្មតា មិនមែនជាគោលដៅរបស់ Hacker នោះឡើយ ខណៈភាគច្រើន អាចត្រឹមតែត្រូវលុបគណនីចោល។
ដោយឡែក ម្ចាស់គណនីដែលមិនធ្លាប់ត្រូវបានគេ Hack ក៏មិនប្រាកដថាគណនីរបស់ខ្លួនរឹងមាំដល់ថ្នាក់គេ Hack មិនបាននោះឡើយ វាអាចមានច្រើនកត្តា ពិសេសគឺមិនត្រូវនឹង Taget ដែលគេចង់បាន៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


