Connect with us

ព័ត៌មានជាតិ

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងថា ការបើកស្ថានទូតកម្ពុជាឡើងវិញនៅប្រទេសហុងគ្រី នៅតែជាអាទិភាព សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោក ប្រាក់​ សុខុន ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ ទៅជាស្ថានទូតពេញលេញ។ ប្រមុខការទូតកម្ពុជា លើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និង​ហុង​គ្រី ចាប់ផ្ដើមចងភ្ជាប់​ទំនាក់ទំនង​ការទូតជាផ្លូវការជាមួយគ្នា តាំងតែពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះ ធ្លាក់ដល់ចំណុចសូន្យនៅពេលដែលកម្ពុជា ដឹកនាំដោយរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ២៩៧៩ ភាគីទាំងពីរបានចងភ្ចាប់ទំនាក់ទំនងការទូតឡើងវិញ។គិតត្រឹមឆ្នាំ២០២៥ នេះ ទំនងទំនងប្រទេសទាំងពីរមានវ័យ៦៩ឆ្នាំ។ កម្ពុជា និងហុងគ្រី សុទ្ធតែធ្លាប់មានស្ថានទូតនៅក្នុងប្រទេសរៀងខ្លួនដែរ តែប្រទេសទាំងពីរ បានបិទទ្វារស្ថានទូតទៅវិញ នៅក្នុង​ឆ្នាំ​១៩៩៦​។

ជាការកត់សម្គាល់ កម្ពុជា និងហុងគ្រី ធ្លាប់មានគម្រោងបើកស្ថានទូតឡើងវិញម្ដងដែរ កាលពីឆ្នាំ២០២១ កន្លងទៅ ចំគ្រាដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមានវ័យ៦៥ឆ្នាំ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី១៩ នេះ  នៅក្នុងជំនួប ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតហុងគ្រី ស្វាគមន៍សន្ទុះនៃ ទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់ជាប្រក្រតី និងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងហុងគ្រី នៅកំឡុងសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ នៅលើទឹកដីបារាំង នាខែមិថុនាខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតហុងគ្រី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងតែរីក ចម្រើនរវាងសភាកម្ពុជា និងហុងគ្រី និងសម្តែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខ។

នៅមុនពេល ដែលទំនាក់ទំនង នៃប្រទេសឈានដល់វ័យ៧០ឆ្នាំ នាឆ្នាំ២០២៦ ខាងមុខ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតហុងគ្រី ក៏បានពិភាក្សាអំពីសកម្មភាពនានាសម្រាប់ការរំលឹកខួប លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីនៅឆ្នាំ ២០២៦ផង។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរវិញ  បានលើកឡើងពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួម (JEC) ប្រកបដោយជោគជ័យ ដែលកិច្ចប្រជុំទាំងពីរលើកកន្លងមកគឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំ។ ទាំងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  និងឯកអគ្គរដ្ឋទូតលោក Tibor BALOGHDI បានស្របទស្សនៈជំរុញឱ្យមានការចុះហត្ថលេខាឱ្យ បានឆាប់លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដែលបានបញ្ចប់ការចរចានៅខែមករា ឆ្នាំ២០២៥រួចមកហើយនោះ។

ចំពោះវិស័យអប់រំ ប្រមុខការទូត បានសម្តែងការកោតសរសើរចំពោះកម្មវិធី អាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រី ដែលបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា ប្រមាណ ជាង ៣៦០នាក់ ចាប់តាំងពីឆ្នាំ១៩៨០មក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៦ នាទីutes មុន

នាយករដ្ឋមន្ត្រី អរគុណសមាគមធនាគារ និង​មីក្រូហិរញ្ញវត្ថុ បង្ហាញឆន្ទៈវិជ្ជមានក្នុងការជួយពលករខ្មែរមកពីថៃ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន​កសិកម្ម​ដ៏​ធំប្រចាំ​នៅ​ស្រុកស្ទឹងត្រង់ ​ត្រូវការ​​កម្មករ​​បន្ថែម​ជាង ១ ០០០ នាក់​ មួយ​ថ្ងៃ​ទទួលបានប្រាក់ពលកម្ម​ពី ១៣ ដុល្លារ​ដល់ ២០ ដុល្លារ

កីឡា៤៤ នាទីutes មុន

លោក​ ទុយ​ ចន្ថា​ គ្រូ​បាល់ទះ​វិទ្យាល័យ​តាខ្មៅ​សម្លឹង​ឃើញ​កីឡាករ​ទាំង​នេះ​អាច​ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ថ្ងៃ​មុខ​​

ព័ត៌មានជាតិ៥១ នាទីutes មុន

កំណត់ត្រាថ្មីមួយទៀត! សម្ដេច ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ពីព្រឹកនេះដល់ល្ងាច

នយោបាយ១ ម៉ោង មុន

សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ២០ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម