ព័ត៌មានអន្ដរជាតិ
អាជ្ញាធរចិនប្រកាសអាសន្នគ្រោះមហន្តរាយ ក្រោយភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្ស៥នាក់
ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍(១៨-១៩ឧសភា) បានបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់នៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងប្រទេសចិន និងអ្នកផ្សេងទៀតជាច្រើននាក់បានបាត់ខ្លួន។ ជាការឆ្លើយតប អាជ្ញាធរបានចេញសេចក្តីជូនដំណឹងអំពីគ្រោះមហន្តរាយនៅទូទាំងតំបន់ជាច្រើន ដោយព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះថ្នាក់ភូមិសាស្ត្រ។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ដែលជាកម្រិតខ្ពស់បំផុតទីបីក្នុងប្រព័ន្ធព្រមានចំនួនបួនកម្រិតរបស់ចិន សម្រាប់ផ្នែកខ្លះនៃខេត្ត Zhejiang, Fujian, ក្វាងទុង និងក្វាងស៊ី។ ការជូនដំណឹងទាំងនេះបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់ភ្នំ និងបំណាក់ដី។
ទិន្នន័យឧតុនិយមបង្ហាញថា ឆ្នាំ២០២៤គឺជាឆ្នាំដែលក្តៅបំផុតរបស់ចិនក្នុងរយៈពេលជាង៦ទសវត្សរ៍កន្លងមក និងជាឆ្នាំទីពីរជាប់គ្នាដែលជាឆ្នាំក្ដៅបំផុតរបស់មហាយក្សអាស៊ីមួយនេះ។ និន្នាការឡើងកម្ដៅនេះជាទូទៅត្រូវបានអមមកជាមួយខ្យល់ព្យុះ និងការធ្លាក់ភ្លៀងកាន់តែខ្លាំងជាងមុន ដែលនាំឲ្យមានការប្រើប្រាស់ថាមពលកើនឡើង និងភាពងាយរងគ្រោះដោយគ្រោះធម្មជាតិធ្ងន់ធ្ងរជាងមុន។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តពីថ្ងៃចន្ទដល់ថ្ងៃអង្គារសប្ដាហ៍នេះនៅក្នុងតំបន់ជាច្រើន រួមទាំងភាគខាងលិចនៃតំបន់ Xinjiang តាមបណ្តោយភ្នំ Tianshan។
អាជ្ញាធរកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយបានដាស់តឿនប្រជាពលរដ្ឋនៅតំបន់រងគ្រោះឲ្យមានការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់នូវការណែនាំសុវត្ថិភាព។ ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀស និងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


