ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន កំពុងធ្វើការយ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានឲ្យដឹងថា ប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ខណៈឆ្នាំ ២០២២នេះ គឺជាខួបទី ២០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ ស្ដីពី ការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះថា នៅក្នុងឆ្នាំ ២០២២នេះ គឺជាខួបទី ២០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ ស្ដីពី ការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលជាឯកសារដ៏សំខាន់ក្នុងការគ្រប់គ្រងទំនាក់ទំនង រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រចិនខាងត្បូង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជកា់ថា «យើងក៏បាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញផងដែរ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាសហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រ (UNCLOS) ផងដែរ»៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់