Connect with us

ព័ត៌មានជាតិ

ត្រីមេពូជធំៗ​កំពុងរងគ្រោះ​ដោយអ្នកនេសាទ​ខុសច្បាប់​នៅរដូវ​បិទនេសាទ

បានផុស

នៅ

​នៅរដូវភ្លៀងធ្លាក់ខ្លាំងទឹកដំឡើងត្រីមេពូជធំៗ​កំពុងរកកន្លែងពងកូន​នៅតាមដៃអូព្រែកវាល​​ទំនាប និងរងគ្រោះដោយអ្នកនេសាទធ្វើការនេសាទខុសច្បាប់នៅរដូវបិទនេសាទ​ហាក់បីដូច​ពុំ​មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឲ្យបានល្អប្រសើរនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅព្រឹកថ្ងៃទី ​១២ សីហានេះគេសង្កេតឃើញទូកអ្នកនេសាទជាច្រើនបានដឹកត្រីជាប្រភេទ​ ត្រីមេពូជ​ធំៗដែលមានទម្ងន់ចាប់ពី១គីឡូ ២គីឡូ ៣គីឡូរហូត ៤ដល់៥ គីឡូ និងខ្លះរហូតមួយ​ក្បាលជិត១០គីឡូក៏មានដែរ ដោយបានដឹកតាមទូកមកចំណុចកំពុងសាឡាង ធ្វើការលក់ទៅ​ឲ្យ​ឈ្មួញលក់នៅផ្សារសាមគ្គីស្ទឹងត្រែង នឹងលក់បន្តទៅកាន់រាជធានី និងបណ្ដាខេត្តនានាផ្សេងទៀត។

​ត្រីមេពូជធំៗជាច្រើនប្រភេទដែលកំពុងរងគ្រោះនោះមានដូចជា ត្រីត្រសក់ ត្រីក្រាយ ត្រីខ្យា ត្រីលេង ត្រីស្ទក់ ត្រីក្រពាត់ ត្រីកេស ត្រីក្លាំងហាយ ត្រីដំរី ត្រីឆ្កោក ត្រីក្អែក ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀតកំពុងត្រូវបានគេនេសាទ​យកមកលក់នៅលើទីផ្សារ។

ត្រីមេពូជទាំងនេះត្រូវបានគេនិយាយថា ឲ្យតែដល់រដូវភ្លៀងធ្លាក់ខ្លាំងទឹកឡើងចូលទៅ​តាមដៃ​អូរព្រែក និងវាលទំនាប ដែលអាចវាពងកូនបានវាឡើងរកទីជម្រកពងកូនដែលធ្វើឱ្យអ្នក​នេសាទ​មានឱកាសក្នុងការលបលួចធ្វើការនេសាទខុសច្បាប់ ភាគច្រើននៅពេលយប់ដែល​សមត្ថកិច្ច​ជំនាញពិបាកក្នុងការទប់ស្កាត់។

​លោក ស្រី សំវិចិត្រនាយខណ្ឌស្ដីទីបានបញ្ជាក់តាមតេលេក្រាមថា ទាក់ទងនឹងរដូវបិទនេសាទនេះខាងជំនាញជលផល ឆ្នាំទន្លេបានសហការជាមួយសហគមន៍នេសាទ ចុះទប់ស្កាត់​និងបង្រ្កាប​បទល្មើសជលផលយ៉ាងសកម្មទាំងថ្ងៃទាំងយប់ពិសេសពេលដែលទឹកកំពុងហក់ឡើងម្ដងៗប៉ុន្តែការលួចធ្វើនេសាទរបស់ប្រជានេសាទគឺភាគច្រើននៅពេលយប់ដែលមានភ្លៀងខ្យល់។

លោកបានបន្តទៀតថា:បច្ចុប្បន្នអ្នកនេសាទមានភាពឆ្លាតវៃ ពួកគាត់ប្រើមងខ្លីៗបណ្ដែត ពេលឮសំឡេងទូកក្រុមការងារចុះទៅពួកគាត់ចាប់ផ្ដើមសារចេញ និងអែបទូកចូលកៀនបាត់។នៅក្នុងការចុះល្បាតនេះ ជំនាញមានភាពលំបាកច្រើន ដោយសហគមន៍ ឆ្មាំទន្លេ មានចំនួនតិច មធ្យោបាយទូកតូច ចាស់ពិបាកពេលមានភ្លៀងខ្យល់ ដែលមិនអាចធ្វើការទប់ស្កាត់ទាន់ពេលវេលា។

លោកនាយខណ្ឌសំណូមពរដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបីប្រភេទ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល នៅចំណុចទីតាំងដែលមានបទល្មើស ជួយទប់ស្កាត់និងផ្សព្វផ្សាយនូវរដូវបិទនេសាទនេះបន្ថែម ដោយសារកម្លាំងរបស់ជលផលមានតែ៣ទៅ៤នាក់ សហការជាមួយគណៈកម្មការសហគមន៍នេសាទតែប៉ុណ្ណោះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម