ព័ត៌មានជាតិ
សាលារៀនខ្លះនៅខេត្តរតនគិរី និងស្ទឹងត្រែងផ្អាកការសិក្សាបណ្តោះអាសន្តដោយជំនន់ទឹកភ្លៀង
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា គិតត្រឹមពេលនេះ មានសាលារៀនមួយចំនួនតូចនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ត ដោយសារជំនន់ទឹកភ្លៀង។

ចំណែកសាលារៀនផ្សេងៗទៀត នៅទូទាំងប្រទេស បាននិងកំពុងប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុកបែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ។
លោក រស់ សុវាចា បានបន្តថា ចំពោះសាលារៀនមួយចំនួនតូចនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលផ្អាកដំណើការជាបណ្តោះអាសន្ត ដោយសារជំនន់ទឹកភ្លៀងនោះ ក្រសួងអប់រំអនុវត្តដូចបណ្តាឆ្នាំកន្លងមកដែរ ដោយចាត់វិធានការដោះស្រាយឱ្យសិស្សានុសិស្សដែលសាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងទាំងនោះ អាចទៅរៀននៅសាលារៀនក្បែរខាង ឬនៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយការរៀនអនឡាញ។
យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានបន្តទៀតថា ក្រសួងអប់រំយុវជន និងកីឡាបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។
«សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។ សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឲ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា»។
ចំណែកសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ទឹកជំនន់និងជំនន់ទឹកភ្លៀងមួយរយៈពេលចុងក្រោយនេះបានបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន១៦នៅទូទាំងប្រទេសបានបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារ ស្មើនឹងប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០ខ្នងក្នុងនោះខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា ៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


