Connect with us

ព័ត៌មានជាតិ

​ល្បីថា​មានភាពមិនប្រក្រតី​ក្នុងការដាក់ដេញថ្លៃគម្រោង២នៅស្រុកគិរីវង់

បានផុស

នៅ

ការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ចំនួន ២ នៅស្រុកគិរីវង់ ខេត្តតាកែវ មានភាពមិនប្រក្រតី ខណៈក្រុមហ៊ុនដេញថ្លៃគម្រោងបាន​ត្រូវរ៉ូវគ្នារវាង​ក្រុមហ៊ុនដែល​ចង់បានគម្រោង និងក្រុមហ៊ុនផ្សេងៗដែលទៅចូលរួមជាមួយជាថ្នូ និងលុយថ្លៃទឹកតែដើម្បី​កុំឲ្យដាក់​ស្រោម​សំបុត្រដេញថ្លៃក្នុងហិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការរៀបចំដាក់ និងបើកសំណើរដេញថ្លៃរកអ្នកម៉ៅការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ២​គម្រោង​នៅ​សាលាឃុំអង្គប្រសាទ ស្រុកគីរីវង់ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងនោះឮថា មានក្រុមហ៊ុនដើរហែរហមចាំយកថ្លៃទឹកតែជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំង​ក្នុងខេត្ត​និង​ក្រៅខេត្ត។

​មិនមានអ្វីប្លែកនោះទេ​ សម្រាប់ការទៅចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមាន​អ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថាបើអ្នកដែលចង់បានគម្រោងសាងសង់ចាំបាច់​ណាស់ត្រូវដើរ​ចរចារជាសាច់ប្រាក់ទំហំណាមួយសម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម។

មិនខុសនោះទេគម្រោងដេញថ្លៃនៅសាលាឃុំអង្គប្រាសាទ ស្រុកគីរីវង់ ដែលមាន២គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃតែ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយគម្រោមៗ ខណៈក្រុម​ហ៊ុនរាប់​សិបទៀតនៅអើតក្រៅអាគារសាលាឃុំ។

ក្នុងនោះក្រុមហ៊ុនដេញបាននៅឃុំអង្គប្រាសាទ គឺឈ្មោះ ខែម ចន្ធី ដែលអ្នកដេញថ្លៃបានឈ្មោះ ខែម ចន្ធី ដោយឡែកគម្រោងមួយទៀតនៅឃុំរាមអណ្តើក ក្រុមហ៊ុនដេញបានឈ្មោះ គឹម សម្បត្តិ​ដែលអ្នកដេញថ្លៃឈ្មោះ គឹម សម្បត្តិ។

​ក្រោយបញ្ចប់ការដេញថ្លៃ ក្រុមហ៊ុនជាច្រើនបានមករង់ចាំកកកុញផ្អើល​ពលរដ្ឋនៅខាង​កើតផ្សារ​កំពង់ជ្រៃ ផ្លូវទៅសាលាស្រុកកោះអណ្តែត ដែលមានចម្ងាយ៥ទៅ៦គីឡូម៉ែត្រពីសាលា​ឃុំអង្គ​ប្រាសាទ ដែលជាទីតាំងដេញថ្លៃគម្រោង។ ​ក្រោយដឹងថាបែកការណ៍ដល់អ្នកសារព័ត៌មានចាំថតរូបភាព អ្នកគ្រប់គ្រងលុយកាក់​សម្រាប់​ថ្លៃទឹក​តែ​ក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ថា ឈ្មោះប្រុស បានបើករថយន្តគេចបាត់់។

យ៉ាងណាគេសង្កេតឃើញថា ផ្លូវក្នុងឃុំ សង្កាត់ភាគច្រើនធ្វើមិនដែលជាប់សម្រាប់​ប្រជាពលរដ្ឋ​ប្រើបានច្រើនឆ្នាំសោះនៅខេត្តតាកែវ។ ​

មហាជនសុំធ្វើការសំណូមដល់ក្រុមលទ្ធកម្មឃុំ សង្កាត់​ ជំនាញ​ពាក់ព័ន្ធពិសេសលោក ហេង វុទ្ធី ប្រធានផែនចាត់ការនិងវិនិយោគខេត្តតាកែវ​ពិនិត្យមើល​​ករណីក្រុមហ៊ុនឃុបឃិតគ្នាយកលុយជាតិចែកគ្នានេះផងមិនចឹងលុយជាតិពិតជាខាតបង់ចូលថង់​ហោប៉ៅក្រុមហ៊ុនឯសមិទ្ធផលដែលបានមកពីការដេញថ្លៃ គឺមិនមានគុណភាពតាមស្តង់​ដានោះទេ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម