ព័ត៌មានជាតិ
ផ្លូវលំតភ្ជាប់ពីផ្សារព្រៃសណ្តែកចាក់ក្រាលកៅស៊ូនាចុងឆ្នាំ២០២២នេះ
ផ្លូវលំតភ្ជាប់ពីផ្លូវជាតិលេខ២ខាងជើងផ្សារព្រៃសណ្តែក ឆ្ពោះទៅឃុំធ្លកស្រុកទ្រាំងខេត្តតាកែវប្រមាណជាង១០គីឡូម៉ែត្រ នឹងត្រូវចាក់ក្រាលកៅស៊ូនាចុងឆ្នាំ២០២២នេះហើយ។

លោក ឈួន ផានី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានប្រាប់កម្ពុជាថ្មីថា នាចុងឆ្នាំ២០២២ខាងមុខនេះ ផ្លូវលំតភ្ជាប់ពីផ្លូវជាតិលេខ២ខាងជើងផ្សារព្រៃសណ្តែកចូលទៅឃុំធ្លក ប្រមាណជាង១០គីឡូម៉ែត្រ នឹងត្រូវស្ថាបនាចាក់ក្រាលកៅស៊ូ លើផ្លូវលំក្រាលគ្រួសក្រហមបច្ចុប្បន្ននេះ។
លោកអភិបាលស្រុកទ្រាំង បានសម្តែងការសប្បាយចិត្តជំនួសឲ្យប្រជាពលរដ្ឋក្នុងឃុំធ្លករួមទាំងឃុំក្បែខាងដោយសារថ្នាក់ជាតិបានសម្រេចចិត្តស្ថាបនាផ្លូវក្រាលកៅស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួល ខណៈដែលផ្លូវខាងលើនេះជាផ្លូវលំ ពិបាកធ្វើដំណើរអស់ជាច្រើនជំនាន់មកនោះ។
ដោយឡែកប្រជាពលរដ្ឋវិញ ពេលទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យពួកគាត់សប្បាយចិត្តគ្រប់ៗគ្នា ព្រោះបានផ្លូវថ្មី ដែលពុំធ្លាប់មានតាំងពីដូនតាមក៕ នរា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


