ព័ត៌មានជាតិ
ស្ពានបេតុងថ្មីកោះយ៉ តម្លៃជាង ១លានដុល្លារ ស្ថិតនៅស្រុកមណ្ឌលសីមា ចាប់ផ្ដើមសាងសង់ហើយ
ការដ្ឋានស្ពានបេតុងថ្មីកោះយ៉ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង តម្លៃ ១លាន ជិត ៤សែនដុល្លារ បានផ្តើមសាង សង់ហើយ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឯកភាពអនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ទទួលបន្ទុកសាងសង់។

មិនយូរនោះទេ អាចថា ១ឆ្នាំកន្លះ ស្ពានបេតុងថ្មីកោះយ៉ នឹងលេចរូបរាងឡើងបម្រើដល់ប្រជាពលរដ្ឋ និងអ្នកទេសចរគ្រប់ទិសទី បានធ្វើចរាចរណ៍ឆ្លងកាត់ដោយសុវត្ថិភាព មិនប្រឈមនឹងគ្រោះថ្នាក់ដូចសព្វថ្ងៃ ខណៈស្ពានចាស់មានសភាពចាស់ខ្លាំង។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

លោក អន ដាវុធ បន្ថែមថា ក្រុមមន្រ្តី កម្មករជំនាញ គ្រឿងចក្រ ចាក់ដីបំពេញការដ្ឋាន និងសម្ភារៈសំណង់ បម្រើការដល់ការដ្ឋានស្ថាបនាស្ពានបេតុងកោះយ៉ បាននិងកំពុងមមាញឹកទៅបែបផែនរៀងៗខ្លួន ទោះបីជាអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង លើកឡើងទៀតថា គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉នេះ មានតម្លៃ ១លាន ជិត ៤សែនដុល្លារ ហើយប្រវែង ១២៦ ម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងសាងសង់ស្ពាននេះ ធ្វើងឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ សម្របសម្រួល។

គួរកត់សម្គាល់ថា បច្ចុប្បន្ន ស្ពានដែកបាឡេកោះយ៉ មានសភាពចាស់ទ្រុឌទ្រោម ហើយតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទៅប្រចាំ ជាពិសេសរដូវភ្លៀងធ្លាក់។ បញ្ហានេះ ក៏បានជ្រាបទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ទើបសម្តេចប្រកាសអំពីគម្រោងស្ថាបនា ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។

ទាក់ទងនឹងការដ្ឋានស្ពាននេះដែរ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា នៅតែថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ជាកាដូដ៏ល្អពិសេស ជាចំណងដៃដល់ពលរដ្ឋ និងអ្នកទេសចរបានឆ្លងកាត់។ គម្រោងស្ថាបនាស្ពានកោះយ៉ថ្មីនេះ មានផលប៉ះពាល់ចំពោះពលរដ្ឋកើតមានតិចតួចបំផុត តែទោះយ៉ាងណាក្រុមការងារពាក់ព័ន្ធ បានសម្របសម្រួលដោះស្រាយរួចរាល់ហើយដែរ។

លោក ប្រាក់ វិចិត្រ តំណាងប្រជាពលរដ្ឋ ជឿជាក់ថា នៅពេលការដ្ឋានស្ពាននេះបញ្ចប់ជាស្ថាពរ វាជាចំណងដៃថ្មីមួយ សម្រាប់មូលដ្ឋានស្រុកមណ្ឌលសីមា ព្រមទាំងផ្តល់ការចរាចរណ៍ចរាចរណ៍ប្រកបដោយសុវត្ថិភាព និងទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្ត ស្ទើរគ្រប់រដូវកាល៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


