ព័ត៌មានជាតិ
ក្រសួងនឹងចាត់វិធានការច្បាប់ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក
ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ឬធ្វើឱ្យច្រឡំ ពិសេសការធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ -ក.ប.ប.” នៃក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០៨កញ្ញានេះបានអោយដឹងថា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញមានសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងផលិតផលទំនិញ នឹងសេវាមួយចំនួននៅតែបន្តកើតមានជាយថាហេតុ ដែលការផ្សព្វផ្សាយនោះបានធ្វើឡើងតាមគ្រប់ទម្រង់នៃការ ផ្សាយពាណិជ្ជកម្ម មានដូចជាតាមរយៈទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងបណ្ដាញសង្គមនានា មានលក្ខណៈភូត កុហក បំភាន់ការពិត និងអាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ។
អគ្គនាយកដ្ឋាន ក.ប.បបានបន្តងាសកម្មភាពនិងខ្លឹមសារនៃការផ្សព្វផ្សាយ ពាណិជ្ជកម្មបែបនេះ បានធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងប្រកបដោយ សុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសនោះ គឺច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
អគ្គនាយកដ្ឋាន ក.ប.បបានបន្តទៀតថាដើម្បីទប់ស្កាត់នូវការប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ការធ្វើ ធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែងប្រកបដោយសមធម៌ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.បសូមក្រើនរំលឹកដល់លោក លោកស្រី ដែល ជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវបានត្រឹមត្រូវតាមខ្លឹមសារ នៃច្បាប់ និងឯកសារគតិយុត្តជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.បបាននញ្ជាក់ថា ឈរលើមូលដ្ឋាននេះ សុំឱ្យ លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឲ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ធ្វើការកែសម្រួល សកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិ ក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ អគ្គនាយកដ្ឋាន ក.ប.បបានបន្ថែមទៀតថាក្នុងករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើស ហើយមិនបានកែតម្រូវសកម្មភាព និងខ្លឹមសារផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន ក្នុងរយៈពេលកំណត់ខាងលើ ជាធរមាន។ អគ្គនាយកដ្ឋាន ក.ប.ប. និងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនាពេទ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់និងសង្គមជាតិទាំងមូល៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី