ព័ត៌មានជាតិ
រោងចក្រផលិតវ៉ាក់សាំងកម្ពុជាកំពុងសាងសង់នៅលើផ្ទៃដី ៥ ហិកតានៅខេត្តកណ្ដាល
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនទៅលើការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍នៅថ្ងៃទី ១៥ ខែកញ្ញា ២០២២នេះថា ក្រសួងសុខាភិបាលធ្វើការច្រើនជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់នៅប្រទេសចិន និងដៃគូឯកជនក្នុងការធ្វើការវិនិយោគទុនក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។
រហូតមកដល់ពេលនេះ ក្រសួងបានរៀបចំឱ្យក្រុមហ៊ុនឯកជនចាក់បំពេញដីលើទីតាំងសាងសង់រោងចក្រស្ថិតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានទំហំដីប្រមាណ ៥ ហិកតា។ ដែលលោកស្រីអះអាងថា ជារោងចក្រដែលមានស្ដង់ដារអន្តរជាតិពីក្រុមហ៊ុនស៊ីណូវ៉ាក់។

លោកស្រី យក់ សម្បត្តិឱ្យដឹងថា ការរៀបចំរោងចក្រនេះគឺជាការច្រក និងវេចច្ចប់បានន័យថា ក្រុមហ៊ុនដែលបានទទួលសិទ្ធិក្នុងការផលិត គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ក្នុងការផលិតឱសថក្នុងស្រុកកន្លងមក។
មន្ត្រីជាន់ខ្បស់ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ថាពេលនេះ ការបំពេញដីសឹងតែរួចរាល់ ១០០% ហើយឈានទៅបើកការដ្ឋានជាផ្លូវការនៅខែ វិច្ឆិការ ឆ្នាំ ២០២២ ដ៍ខ្លីខាងមុខនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


