ព័ត៌មានជាតិ
សាលារៀនមួយចំនួនផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា សាលារៀនមួយចំនួននៅតាមបណ្តាខេត្តមួយចំនួនត្រូវបានផ្អាកដំណើការជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩កញ្ញា ថា សាលារៀនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គឺក្រសួងបានណែនាំឱ្យសិស្សានុសិស្សទៅរៀននៅសាលារៀនក្បែរខាង រឺនៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយការរៀនអនឡាញ។

លោកបានបន្តថា ក្រសួងបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការតាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋានដោយក្រសួងមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ
វិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។
លោកបានបន្តទៀតថា ក្រសួងនៅតែបន្តស្វាគមន៍កិច្ចសហការណ៍វិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។ លោក រស់ សុវាចា សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះក្នុងការបន្តថែទាំសុខភាព និងរក្សាសុវត្ថិភាព និងសូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។

លោក រស់ សុវាចា បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នា ដើម្បីចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ ចំណែកសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម
ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។
លោក រស់ សុវាចា បានណែនាំទៀតថា ក្រៅពីការបន្តរៀនសូត្រសិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាពនិងអាយុជីវិត។

បើតាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ក្នុងចំណោមខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ មានតែខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងជាងគេ ក្នុងនោះលិចសាលារៀន៣៣កន្លែង ខេត្តសៀមរាបលិចសាលា៤៨កន្លែង។
យោងតាមក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលអាចនឹងធ្វើឲ្យខេត្តមួយចំនួនបន្តរងជំនន់ទឹកភ្លៀង៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


