ព័ត៌មានជាតិ
សម្លាប់រួចដឹកសពយកទៅចងកបង្វែងដាន សមត្ថកិច្ចបង្ហាញអត្តសញ្ញាណជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា យុវជនដែលប្រទះស្លាប់នៅក្នុងខ្ទមចំការដំឡូងមីនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណគឺ ឈ្មោះ ស៊ុន សាន អាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចំពោះការស្លាប់របស់យុវជនម្នាក់នេះ គឺជាករណីមនុស្សឃាត មិនមែនជាអំពើធ្វើអត្តឃាតនោះទេ។
លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋប្រទះឃើញសពយុវជនម្នាក់ស្លាប់ដោយធ្វើអត្តឃាត ខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រនៅ នៅខាងត្បូងភូមិចំការគរប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចំការដំឡូងមីមួយកន្លែងរបស់ ឈ្មោះឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យក្រុមការងារ បានរកឃើញស្លាកស្នាមរបួសនៅលើក្បាល លើស្មងជើងទាំងសងខាង ហើយមិនមានចេញទឹកកាមនិងលៀនអណ្តាតនោះឡើយ។ តាមការសន្និដ្ឋានរបស់ក្រុមការងារ សង្ស័យជនរងគ្រោះត្រូវគេសម្លាប់នៅកន្លែងផ្សេង ហើយយកសពមកចងព្យួរនៅខ្ទមចម្ការ ជាមួយនឹងខ្សែពានគោយន្តកន្ត្រៃ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានផ្តល់ព័ត៌មានមកសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ស៊ុន សាន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជាមនុស្សខូចសរសៃប្រាសាទ ធ្លាប់ដើរចូលផ្ទះគេផ្ទះឯង ហើយក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីគ្រឿងញៀនទើបចេញពីពន្ធនាគារផងដែរ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំបូជានៅវត្តចំការគ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ។ទាក់ទិននឹងករណីស្លាប់របស់ជនរងគ្រោះឈ្មោះស៊ុន សាន នេះ លោកអធិការនរបាលស្រុកស្វាយចេក បានបញ្ជាក់ទៀតថានគរបាលជំនាញកំពុងយកចិត្តទុកដាក់ស្រាវជ្រាវរកជនដៃដល់ដែលប្រព្រឹត្តទៅលើជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


