ព័ត៌មានជាតិ
បច្ចុប្បន្នមានសាលារៀនជំនាន់ថ្មី ៦ ជាយុទ្ធសាស្ត្របង្កើតធនធានមនុស្ស
គិតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានសាលារៀនជំនាន់ថ្មី ចំនួន៦។ បើតាមលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សាលារៀនជំនាន់ថ្មីទាំងនោះ ជាយុទ្ធសាស្ត្រ និងគោលដៅក្នុងការកសាងសិស្សឱ្យមានបំណិនខ្ពស់ សម្រាប់ជីវិត និងការងារ មុនឆ្នាំ២០៣០។

សាលារៀនជំនាន់ថ្មីថ្នាក់វិទ្យាល័យទាំង៦ មាននៅវិទ្យាល័យ ២ ក្នុងរាជធានីភ្នំពេញ និងវិទ្យាល័យ ២ ក្នុងខេត្តកំពង់ចាម និងចំពោះ ខេត្តកណ្តាល និងខេត្តស្វាយរៀង មាន ១ ដូចគ្នា។

លោកបន្តថា កម្មវិធីសិក្សា និងការអនុវត្តកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ធ្វើឡើងដោយកម្មវិធីសិក្សាស្តង់ដាខ្ពស់ និងស្តង់ដាគ្រូបង្រៀនខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់មាតាបិតាផង និងគោលដៅនៃការអភិវឌ្ឍនសេដ្ឋកិច្ចជាតិផង។
ក្នុងការបង្កើតសាលាជំនាន់ថ្មីនេះ លោកលើកឡើងថា តម្រូវឱ្យមានជាចាំបាច់ នូវបន្ទប់កុំព្យូរទ័រ និងបន្ទប់ពិសោធន៍ ដើម្បីជួយគាំទ្រដល់សិស្ស ក្នុងការសិក្សាស្វែងយល់លើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកមានប្រសាសន៍ថា “ការសិក្សាដែលមានគុណភាព គឺត្រូវផ្សាភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែងផង ដើម្បីអាចឱ្យសិស្សមានចំណេះដឹងទូលំទូលាយ និងរឹងមាំ” ។
លោកបន្ថែមទៀតថា សាលារៀនជំនាន់ថ្មី ត្រូវការឱ្យមានការវិនិយោគច្រើន ដែលបច្ចុប្បន្ន កម្ពុជាចំណាយថវិកាអស់ ១០លានដុល្លារហើយ ក្នុងរយៈពេល ៧ឆ្នាំ លើតម្រូវការដ៏ច្រើន របស់ថ្នាក់ជំនាន់ថ្មី ពិសេសលើឧបករណ៍សិក្សាទំនើបៗ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រៅពីសាលារៀនជំនាន់ថ្មីថ្នាក់វិទ្យាល័យ ចំនួន ៦ ខាងលើ ក៏មានសាលារៀនជំនាន់ថ្មី កម្រិតបឋមសិក្សាចំនួន ៤ ទៀត គឺ៖

អត្ថបទ ៖ សុធាវី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់