ព័ត៌មានជាតិ
ក្រុមនិស្សិតគាំទ្រដល់ការហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍និងទីកន្លែងប្រកួតកីឡា
ការផ្សព្វផ្សាយឧស្សាហកម្មគ្រឿងស្រវឹងគឺជាយុទ្ធសាស្ត្រទីផ្សារមួយក្នុងការអូសទាញកុមារនិងយុវជនតាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងបណ្ដា អេក្រង់ LED និងការដាក់ស្តង់ បង្ហាញតាមរយៈសម្ភារៈផ្សេងៗជាច្រើន ឬ ការជួលតារាល្បីៗឲ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍និងទីកន្លែងប្រកួតកីឡាជាដើម។
កម្មវិធីនេះរៀបចំឡើងដោយក្រសួងអប់រំយុវជន និង កីឡា សហការជាមួយ អង្គការចលនា ដើម្បី សុខភាពកម្ពុជា ដែលមានបេក្ខជនឆ្នើមទាំង១០រូបប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវបានជ្រើសរើសដោយ គណៈកម្មការចេញពីយុវជនរាប់រយនាក់បានផ្ញើអត្ថបទបទចូលរួមកម្មវិធីនេះ បេក្ខជនទាំង១០រូបនេះមកពីវិទ្យាល័យ ជំនាន់ថ្មីគោកព្រីង ចំនួន ៣ រូប វិទ្យាល័យហ៊ុនសែនប្រាសាទបាគង១រូប សាកលវិទ្យាល័យអន្តរជាតិភូមិន្ទ១រូប វិទ្យាល័យដុនបូស្កូ១ រូប សាកលវិទ្យាល័យស្វាយរៀង១រូបសាកលវិទ្យាល័យអន្តរជាតិឌូរី១រូបសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន១រូបនិងអ្នកនិពន្ធឯករាជ្យ១រូប។

តាមការបញ្ចេញមតិនៃការផ្សព្វផ្សាយពីគ្រឿងស្រវឹងនិស្សិត ប៊ុនចាន់រិទ្ធ បានរៀបរាប់ដោយបញ្ចេញកាយវិកានិងមតិថា កីឡាក៏លេងស្រាក៏ផ្សាយ តើអ្នកណាអន្តរាយ អន្តរាយអ្នកមើលការផ្សព្វផ្សាយ ជាពិសេសយុវជននិងកុមារ។

កញ្ញាហាក់ម៉ីម៉ីបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩ ប្រទេសកម្ពុជាមានការរងរបួសជិត ១៣៧០០ករណី ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង ខាតបង់ថវិកាជាតិ ៤ពាន់លានដុល្លារ នេះបើតាមការចុះផ្សាយរបស់ អង្គការរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍របស់ប្រទេសកម្ពុជានិងអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ចុះផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែកកញ្ញាលី គឹមធីណា បញ្ជាក់ឲ្យដឹងដែរថា អត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងមានរហូតដល់ ៩.២%សុទ្ធសឹងតែជាយុវជនវ័យក្មេងដែលមានអាយុចន្លោះ ១៥ឆ្នាំរហូតដល់១៩ឆ្នាំ។ លោក សុងឌៀរ៉ាក់ បុគ្គលិកគម្រោងអង្គការចលនាដើម្បីសុខភាពបង្ហាញថា ការបង្កើតព្រឹត្តិការណ៍នេះឡើងមានគោលបំណងចង់ជំរុញឲ្យបេក្ខជនសិស្សានុសិស្សទូទាំងប្រទេស បញ្ចេញមតិ និងសមសមត្ថភាព ក្នុងការនិយាយជាសាធារណៈ ជាពិសេសទៅលើប្រធានបទ ផលប៉ះពាល់ ពី គ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍ និង ការប្រកួតកីឡា។

លោកបន្ថែមទៀតថា គោលបំណងគឺយើងចង់ឲ្យសិស្សានុសិស្សបញ្ចេញសមត្ថភាពក្នុងការនិយាយ ជា សាធារណៈចង់ឲ្យសិស្សយល់ដឹងបន្ថែម ពី ផលប៉ះពាល់នូវគ្រឿងស្រវឹងដែលធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍កីឡា៕
ដោយ ៖ រុងរឿង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


