ព័ត៌មានជាតិ
ផ្លូវមួយខ្សែក្នុងឃុំអូរដា ផ្អាកការធ្វើចរាចរ ដោយសារទឹកច្រោះដាច់ក្បាលស្ពាន
ផ្លូវមួយខ្សែក្នុងស្រុកកំរៀង ស្ថិតក្បែរព្រំដែនថៃ ត្រូវបានខូចខាតទាំងស្រុង នៅព្រឹកថ្ងៃទី ១៣ តុលានេះ រថយន្តផ្អាកការធ្វើចរាចរឆ្លងកាត់ ហើយម៉ូតូក៏ពិបាកចរាចរដែរ ដោយសារទឹកជំនន់ហក់ឡើងខ្លាំង លិចដល់ជាងពាក់កណ្ដាល នៃបង្កាន់ដៃស្ពាន ច្រោះដាច់ដីក្បាលស្ពានទាំងស្រុង។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកតាមអូរព្រំដែនថៃ ជន់ឡើងយ៉ាងខ្លាំង បណ្ដាលឲ្យលិចលង់ផលដំណាំប្រជាពលរដ្ឋ និងផ្លូវថ្នល់មួយចំនួនត្រូវខូចខាតទាំងស្រុង ពិសេសធ្វើឲ្យស្ទះចរាចរមិនអាចឆ្លងកាត់បានឡើយសម្រាប់ច្រកអន្តរជាតិដូង។

លុះព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សន្ទុះទឹកក្នុងអូរព្រំដែន បានបែកមកដល់ភូមិមួយចំនួន ក្នុងស្រុកកំរៀង ពិសេសឃុំអូរដា តែម្ដង។ សន្ទុះទឹក បានជន់លិចដល់បង្កាន់ដៃស្ពានក្នុងភូមិលំផាត់ តម្រូវឲ្យអាជ្ញាធរបិទផ្អាកការធ្វើចរាចរបណ្ដោះអាសន្ន រង់ចាំទឹកស្រកវិញសិន ព្រោះខ្លាចជួបឧបទ្ទវហេតុណាមួយដែលយើងមើលមិនឃើញ។

ផ្លូវមួយខ្សែឆ្លងកាត់ស្ពានលំផាត់នេះ ក៏ជាផ្លូវដ៏មានសារៈសំខាន់ដែរ ដែលផ្សារភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូរ ជាដើម ក្នុងការដឹកនាំកសិផលរបស់ប្រជាពលរដ្ឋមកកាន់ផ្លូវជាតិ និងទីផ្សារព្រំដែន។

មកទល់នឹងព្រឹកថ្ងៃទី ១៣ តុលានេះ បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទឹកមានការស្រកចុះផុតស្ពានហើយ។ ដោយឡែកក្បាលស្ពានទាំងសងខាង ក៏មានការខូចខាតយ៉ាងធ្ងន់ធ្ងរដែរ ដោយសារតែកម្លាំងទឹកច្រោះ នាំយកដីក្បាលស្ពានទៅជាមួយ ហើយបច្ចុប្បន្នមិនទាន់មានអង្គភាពជំនាញ ឬក៏ខាងអាជ្ញាធរ ឃុំ ស្រុក ចុះទៅពិនិត្យ ដើម្បីធ្វើការជួសជុលជាបណ្ដោះអាសន្ននៅឡើយទេ។ ហេតុដូច្នេះហើយ បានជាប្រជាពលរដ្ឋនាំគ្នាយកដុំថ្មមកតម្រៀបនៅក្បាលស្ពាន ទុកគ្រាន់ឲ្យម៉ូតូពួកគាត់បានឆ្លងកាត់ទាំងលំបាក៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


