ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហើបអំពីវិធីកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីនូវការប្ដូរផ្ដាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ ៣ជំនាន់ ហើយវិធីកម្ចាត់នោះ គឺឲ្យអ្នកទាំងឡាយដែលនៅក្បែរខ្លួនបុគ្គលនោះ ចាកចេញជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី ២១ ខែតុលានេះថា សម្ដេច នឹងប្ដូរផ្ដាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ ៣ជំនាន់ ដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយមានបុគ្គលតែម្នាក់ប៉ុណ្ណោះ ដែលត្រូវកម្ចាត់។
សម្ដេចតេជោ ហ៊ុន សែន មិនបានថ្លែងឲ្យចំឈ្មោះនោះទេ តែគេអាចដឹងថា ចង់សំដៅទៅលើលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ដរាបណា អ្នកឯងមិនព្រមប្រកាសរំសាយចោល នូវនយោបាយមានឯងអត់អាញ់ ហើយធ្វើការសុំទោសថ្លែងជូនប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅខ្ញុំបញ្ឈប់នូវនយោបាយផ្ដួលរំលំរដ្ឋាភិបាល គឺដរាបនោះ យើងត្រូវតែកម្ចាត់ ហើយវិធីកម្ចាត់នោះវាងាយទេ គឺបានសេចក្ដីថា ផ្ដាច់ខ្លួនចេញពីអ្នកហ្នឹងមក រាប់ទាំងអាចអ្នកទៅជាមួយមេហ្នឹងៗ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា គណបក្សនយោបាយ ដែលភ្ជាប់ខ្លួនជាមួយអតីតមេបក្សប្រឆាំងរូបនេះ នឹងត្រូវប្ដឹងទៅតុលាការរំលាយគណបក្សនោះចោល តែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


