ព័ត៌មានជាតិ
របាំចំនួន២ កម្ពុជាត្រៀមសម្ដែងទទួលប្រមុខរដ្ឋ ចាប់ពីព្រឹកនេះ នៅអាកាសយានដ្ឋានភ្នំពេញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើស និងត្រៀមសម្ដែងរបាំប្រពៃណីចំនួន២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះដឹកនាំ និងរៀបចំកិច្ចប្រជុំ។

បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានត្រៀមនូវរបាំឆៃយ៉ាំ និងរបាំក្ងោកពោធិ៍សាត់ ដែលសម្ដែងដោយ ក្រុមសិល្បៈនាយកដ្ឋានសិល្បៈទស្សនីយភាព ដើម្បីទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ ប្រធានាធិបតី ប្រមុខរដ្ឋ រដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមពេលវេលា និងកាលបរិច្ឆេទដែលបានកំណត់ ទាំងព្រឹក ទាំងល្ងាច ឬយប់។


បណ្ឌិត គឹម ពីនន់ បានឱ្យដឹងបន្ថែមថា ចំពោះព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ាន គឺមាន មហោស្រពវប្បធម៌អាស៊ាន ប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព” ដោយកម្ពុជា នឹងលើកយក ទម្រង់សិល្បៈចម្រុះ ដែលមានចំណងជើងថា “មហាភារតៈ” សម្ដែង នៅថ្ងៃទី១០ ទី១១ ខែវិច្ឆិកា ចាប់ពីម៉ោង៦ទៅ នៅមហោស្រពចតុម្មុខ។

លោកបានបញ្ជាក់ថា ប្រទេសដែលចូលរួមផ្ទាល់មាន ២ប្រទេស គឺ ឥណ្ឌា និងសឹង្ហបុរី ដោយប្រទេសក្រៅពីនោះចូលដោយផ្ដល់ជាវីដេអូសម្ដែងសិល្បៈសម្រាប់ចាក់បញ្ចាំង។ ពិសេស នៅថ្ងៃទី១១ មាន សិល្បករឥណ្ឌា ចូលរួមសម្ដែងផង ហើយកាន់តែពិសេសនោះ គឺ អនុប្រធានាធិបតីឥណ្ឌានឹងអញ្ជើញចូលរួមទស្សនាទស្សនីយភាពនោះដែរ។

គួរបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះជាលើកទី៣ដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលនេះ ខណៈលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ ដោយទទួលបានលទ្ធផលជោគជ័យ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


