ព័ត៌មានជាតិ
ដឹងទេ “វ៉ាក់សាំងឆ្កែឆ្កួត” ប្រសិនជាចាក់មិនគ្រប់ចំនួនតាមការកំណត់ទេ គ្មានអង់ទីគ័រការពារឡើយ!
ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ អាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សក្រោយពីត្រូវបានឆ្កែ ឬ ឆ្មាដែលផ្ទុកវីរុសនោះខាំ ។ អ្នកត្រូវរកវិធីសាស្ត្រព្យាបាល ឬ ចាក់ថ្នាំជាបន្ទាន់ ប្រសិនជាត្រូវបានសត្វទាំងនោះខាំ ជាពិសេស ត្រូវចាក់ឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ មិនដូច្នេះទេ អ្នកនឹងគ្មានអង់ទីគ័រការពារជំងឺនេះឡើយ។

ប្រសិនជាអ្នកត្រូវបានសត្វឆ្កែ ឬ ឆ្មាដែលផ្ទុកមេរោគឆ្កែឆ្កួតខាំ អ្នកត្រូវប្រញាប់លាងរបួសដោយខ្លួនឯងជាមួយសាប៊ូនឹងទឹកឱ្យបានស្អាត។ បន្ទាប់មក ត្រូវលាងរបួសជាមួយនឹងទឹកអាកុលដើម្បីកម្ចាត់មេរោគ និងលាបថ្នាំបេតាឌីន ដាច់ខាតកុំរុំរបួស ឬ ដេររបួសដែលត្រូវបានឆ្កែខាំ។ ក្រោយពីលាងសម្អាតដោយខ្លួនឯងហើយ អ្នកត្រូវប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងឆ្កែឆ្កួតជាបន្ទាន់ នៅវិទ្យាស្ថានប៉ាស្ទ័រ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស ជាប់មន្ទីរពេទ្យកាល់ម៉ែត្រ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅខណ្ឌទួលគោក។ អ្នកក៏អាចចាក់ថ្នាំឆ្កែឆ្កួតនេះនៅតាសមគ្លីនិចឯកជនមួយចំនួនផងដែរ។

ដោយឡែក ចំពោះការចាក់ថ្នាំឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រ លោកអ្នកចំណាយប្រាក់ត្រឹមតែ ១៥ដុល្លារ ឬ ៦៣,០០០៛ ប៉ុណ្ណោះ ហើយតម្រូវឱ្យចាក់រយៈពេលបីដង តាមការកំណត់របស់គ្រូពេទ្យ គឺរយៈពេល៤ថ្ងៃចាក់ម្តង។ ជាមួយនឹងការចាក់ថ្នាំឆ្កែឆ្កួតនេះ គ្រូពេទ្យនៅវិទ្យាស្ថានប៉ាស្ទ័របាននិយាយថា មនុស្សដែលត្រូវសត្វខាំ ត្រូវចាក់តាមការកំណត់របស់គ្រូពេទ្យ ៣ដង មិនដូច្នេះទេ ថ្នាំដែលបានចាក់ទៅនោះ នឹងមិនដុះអង់ទីគ័រការពារមេរោគឡើយ។

បើតាមរបាយការណ៍របស់អង្គការ Animal Rescue Cambodia ចេញនៅខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅវិទ្យាស្ថានប៉ាស្ទ័រ បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់ប្រជាជន ប្រហែល ២១,០០០នាក់។

សូមជម្រាបថា ដើម្បីអាចជៀសវាងពីជំងឺឆ្កែឆ្កួត មនុស្សត្រូវចាក់ថ្នាំបង្ការឆ្កែឆ្កួតមុនត្រូវឆ្កែខាំ រីឯ សត្វឆ្កែ ឬ ឆ្មា ក៏ដូចគ្នាដែរ ម្ចាស់ត្រូវយកចិត្តទុកដាក់ជាមួយពួកវា ព្យាយាមចាក់វ៉ាក់សាំងការពារដល់សត្វទាំងនោះឱ្យបានទៀតទាត់ផងដែរ។ ជាមួយគ្នានេះ រយៈពេល៦ឆ្នាំចុងក្រោយ អង្គការ Animal Rescue Cambodia បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងជំងឺទូទៅដល់សត្វឆ្កែ និងឆ្មាអនាថា ឬនៅក្នុងសហគមន៍ក្រីក្រ ប្រមាណ ១៥,៣០០ ដូស៕
ដោយ៖ អុន ស្រីមាន

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច