ព័ត៌មានជាតិ
កម្ពុជានៅសល់អគ្គិសនីជាង ២ ពាន់មេហ្គាវ៉ាត់ ប្រើមិនទាន់អស់
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍប្រភពថាមពលអគ្គិសនី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាលគឺការអភិវឌ្ឍប្រភពថាមពលអគ្គិសនីមានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រភពថាមពលនានា រហូតមកដល់ពេលនេះកម្ពុជានៅសល់ថាមពលលើសពីតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

ថ្លែងក្នុងកម្មវិធីកិច្ចសន្ទនាពិសេសធ្វើឡើងនៅក្រសួងកសិកម្មកាលពីពេលថ្មីៗកន្លងទៅនេះ លោកស៊ុយ សែម បានប្រៀបធៀបរយៈពេល ៥ ឆ្នាំចុងក្រោយ ឆ្នាំ ២០១៨ កម្ពុជាមានប្រភពថាមពលប្រើប្រាស់ត្រឹមតែ ២៦៥០ មេហ្គាវ៉ាត់ ដល់ឆ្នាំ ២០២២ មានរហូតដល់ ៤២៤៦ មេហ្គាវ៉ាត់ ដែលកើនឡើងជាង ៦០ ភាគរយ។
លោកបន្តទៀតថា សព្វថ្ងៃការប្រើប្រាស់ភ្លើងអគ្គិសនីប្រចាំថ្ងៃមានត្រឹមតែជាង ២១០០ មេហ្គាវ៉ាត់នៃសេចក្តីប្រើប្រាស់គ្រប់ប្រភេទ។
នៅទូទាំប្រទេសកម្ពុជាមានភូមិស្មើ ៩៨ ភាគរយ មានអគ្គិសនីប្រើប្រាស់ ខណៈនៅសល់ ២៤៥ ភូមិ ឬស្មើ ១,៧៣% ដែលពុំទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។
លោក ស៊ុយ សែម លើកឡើងភូមិដែលមិនទាន់មានអគ្គិសនីដោយសារជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ភូមិនៅក្នុងព្រៃ ភូមិក្នុងតំបន់កោះ ភូមិបណ្តែតទឹក និងភូមិលិចទឹកក្នុងរដូវវស្សាពិបាកអូសខ្សែទៅ ប៉ុន្តែបានរៀបចំប្រភពថាមពលពីពន្លឺព្រះអាទិត្យប្រើប្រាស់ជំនួសវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


