ព័ត៌មានជាតិ
មានដំណឹង រុស្សីចង់បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនរុស្សីមានបំណងវិនិយោគក្នុងវិស័យប្រេងនិងឧស្ម័ន រួមទាំងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។
ក្នុងជំនួបរវាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយលោក អាណាតូលី បូរ៉ាវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញសហព័ន្ធរុស្សី ភាគីទាំងពីរបានលើកពីគម្រោងកិច្ចសហប្រតិបត្តិការភូគព្ភសាស្ត្រនិងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែនិងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិនិងបរិស្ថានរុស្សី។

ឯកអគ្គរដ្ឋទូតរុស្សី បានសម្តែងការអបអរសារទរ ដែលកម្ពុជាទទួលបានតំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្រ្តកាលពីចុងឆ្នាំ២០២០ កន្លងទៅ។ លោកបានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។
លោកឯកអគ្គរដ្ឋទូតថ្លែងថា ក្រុមហ៊ុនរុស្សីចង់បង្កើតគម្រោងវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញរួមមាន ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ និងការផ្តល់អាហារូបករណ៍និងគម្រោងកសាងសមត្ថភាពសម្រាប់មន្ត្រីនិងសិស្សនិសិ្សតកម្ពុជា ក្នុងវិស័យថាមពលប្រេងនិងឧស្ម័ន។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី ស៊ុយ សែមបានស្វាគមន៍យ៉ាងកក់ក្តៅនិងគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេសឱកាសក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត។
កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនវិនិយោគក្នុងស្រុក គឺ ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd មកពីប្រទេសចិន បានវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងដំណាក់កាលទីមួយនៅខេត្តព្រះសីហនុ ដោយប្រើទុនវិនិយោគជាង ៦២០ លានដុល្លារ។ ប៉ុន្តែមកដល់ពេលនេះ ដំណើរការសាងសង់រោងចក្រត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារភាគីដៃគូវិនិយោគជួបបញ្ហាហិរញ្ញវត្ថុ៕
អត្ថបទ៖ សំអឿន
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


