ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ពលរដ្ឋកម្ពុជា ៩៧ ភាគរយ មានអគ្គិសនីប្រើប្រាស់
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ នៅកម្ពុជា មានចំនួនភូមិចំនួន ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់។

លោករដ្ឋមន្រ្តីបានឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ធីណា រេតស (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបង្ហាញអំពីគោលជំហរសំខាន់ៗរបស់កម្ពុជាក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ រួមមាន ការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន មិនរៀបចំគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ បន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា សមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើងវិញទៅក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩% ហើយអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងផែនការថ្មី ធៀបនឹងសេណារីយ៉ូចាស់តាមទម្លាប់ដែលកម្ពុជាធ្វើការអភិវឌ្ឍពីមុនមក គឺនឹងបន្ថយចំនួន ៣៤% ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


