ព័ត៌មានជាតិ
ជំនួបរវាងលោក ស៊ុយ សែម និងទូតអ៊ីស្លាមអ៊ីរ៉ង់ ជជែកលើវិស័យថាមពល និងប្រេងកាត
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា បានជជែកលើរបៀបវារៈមួយចំនួន ពាក់ព័ន្ធនឹងវិស័យថាមពល ប្រេងកាត និងអគ្គិសនី។

នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពល និងប្រេងកាត។
របៀបវារៈ ដែលបានជជែកក្នុងជំនួបពិភាក្សាការងារនេះ មានចំនួន ៤ចំណុចដូចខាងក្រោម៖
១. កិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត រួមមាន ការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ និងការសិក្សាស្វែងរុករកប្រេងនិងឧស្ម័នបន្ថែម
២. គម្រោងសិក្សាសមិទ្ធលទ្ធភាពនៃការរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ក៏ដូចជាជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យប្រេងកាត
៣. កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថាមពល ការកៀងគរការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី
៤. ការអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ទៅធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរពិសោធន៍ នៅប្រទេសអឺរ៉ុង៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


