Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​ភូមិ​​ចូល​រមណីយដ្ឋានទន្លេ​បាទី ឆ្ងល់​​ផ្លូវ​បើក​ការដ្ឋាន​​រួច​ទុក​ចោល​រាប់​ខែ

បានផុស

នៅ

ធ្លាប់​ជា​ផ្លូវ​ដី​ដែល​អ្នក​ភូមិ​ធ្វើ​ដំណើរ​រាប់​ឆ្នាំ បាន​ឈាន​ទៅ​​បើក​ការដ្ឋាន​គ្រោង​អ៊ុតកៅស៊ូ ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​ផង ក៏​​ផ្អាក​កណ្តាលទី​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ចម្ងល់​ពី​មូលហេតុ​នាំ​ឲ្យ​ការងារ​មិន​បន្ត​ទៅ​មុខ។

ពលរដ្ឋ​រស់នៅ​ភូមិ​ទន្លេ​បាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ចាប់ផ្តើម​ឈូសឆាយ​ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង​បាន​ខ្លះៗ​ ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​បានផ្អាកហើយ​​​ដឹក​គ្រឿងចក្រ​ទៅវិញអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកភូមិ​បន្ត​ថា ជាង ៣ ខែ​ដែល​ផ្លូវ​នេះ​សាងសង់​មិន​​ទៅ​មុខ​នៅ​កណ្តាល​ទី។​ ប្រភព​ពលរដ្ឋ​ដដែល​បាន​បន្ត​ថា ពេល​បើក​ការ​ដ្ឋាន​ដំបូង ឃើញ​​កម្មករ​សម្រុក​ធ្វើ​រំពឹង​នឹង​បញ្ចប់​បាន​លឿន តែ​មិន​ដឹង​មាន​មូលហេតុអ្វី​​ក៏​ផ្អាក​ទៅ​វិញ​យ៉ាង​តន់​ហន់។

បើ​តាមប្រភព​ពីអ្នក​ភូមិ​​ ផ្លូវ​នេះ​ចាប់ផ្តើម​ធ្វើ​ក្នុងពេល​ដែល​ក្រុមហ៊ុន​ឡេង ណាវ៉ាត់ត្រា​ទទួល​បាន​គម្រោង​វិនិយោគ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ ប៉ុន្តែ​ក្រោយ​ក្រុមហ៊ុន​ដក​ខ្លួន​ក្រោយ​ប្រតិកម្ម​ពី​មហាជន​ហើយ​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​ផ្អាក​គម្រោង​វិនិយោគ​ទៅ​វិញ ដំណើរការ​ការដ្ឋាន​ក៏​លែង​ទៅ​មុខ​។

បើ​តាមអ្នក​ភូមិ​ ផ្លូវ​នេះ​គ្រោង​ចាក់​បេតុង​និង​អ៊ុត​កៅស៊ូ​ពីលើ​បន្ថែម​ទៀតផង។

កម្ពុជា​ថ្មី​បាន​ទំនាក់ទំនង​ទៅ​លោក​ ភួន ឈីម អភិបាល​ស្រុក​បាទី​តែ​លោក​បដិសេធ​មិន​ទទួល​ការ​ឆ្លើយ​តាម​ទូរសព្ទ ដោយ​ស្នើ​ឲ្យ​ទំនាក់ទំនង​​ទៅ​មន្ត្រី​ព័ត៌មាន​នៅ​សាលា​ស្រុក​ផ្ទាល់។

ដោយឡែក​កម្ពុជា​ថ្មី​បាន​ទាក់ទង​បន្ត​ទៅ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​តាកែវ​លោក ណុប នី នៅថ្ងៃនេះ​ដែរ តែ​​លោក​បញ្ជាក់​ថា កំពុង​ជាប់​ប្រជុំ​នៅ​ខេត្ត​កំពត​មិន​អាច​ផ្តល់​បទ​សម្ភាសន៍​បាន​ទេ។

ពលរដ្ឋ​ក្នុង​ភូមិ​ម្នាក់ដែល​ទើប​ចាប់ផ្ដើម​បើក​មុខ​របរ​ថ្មី​ថ្មោង​នៅលើ​កំណាត់​ផ្លូវ​ដែល​សាងសង់​ទុក​ចោល​​បានលើកឡើង​ថា បច្ចុប្បន្ន​ផ្លូវ​នេះ​មានរថយន្ត​​ធំៗ​បើក​ឆ្លងកាត់​ច្រើន​ ហើ​យ​តាម​ដឹង​ជា​រថយន្ត​ដឹក​សម្ភារៈ​ទៅ​ការដ្ឋាន​ស្ថាបនា​ព្រលាន​ថ្មី​នៅ​ខេត្ត​កណ្តាល។

កាលពីខែ​កុម្ភៈ​ឆ្នាំ ២០២២ អាជ្ញាធរ​ស្រុកបាទី​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ អាជីវករ និងសាធារណៈជន ដែលមានលំនៅដ្ឋាន របង និងតូបលក់ដូរអមសងខាងតាមបណ្ដោយផ្លូវខេត្តលេខ ១២០B ឆ្លងកាត់ភូមិ ទន្លេបាទី ភូមិថ្នល់ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ដើម្បីត្រៀមបើកការដ្ឋានធ្វើការជួសជុលពង្រីក ដោយចាក់ក្រាលកៅស៊ូ (DBST) ​ប្រវែង​​៤.៥៩០ម ចាប់ពីចន្លោះគ.ម០៦+០០០ ដល់ គ.ម ១៣+៩៥០។

ក្នុង​សេចក្តីជូនដំណឹងក៏​បាន​ណែនាំបន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ដែលមាន​សំណង់ប៉ះពាល់ ហើយ​ដែលបានសាងសង់រួចនិងកំពុងសាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈ ត្រូវ​រុះរើនិងរំកិលយ៉ាងតិចអោយបាន ២០ម៉ែត្រ ពីអ័ក្សផ្លូវសង​ខាង​​​ត្រឹម​ថ្ងៃ ០២ មីនា ឆ្នាំ​២០២២។

គួរ​បញ្ជាក់ថា ផ្លូវចូល​រមណីយដ្ឋាន​ទន្លេបាទី​ដែល​បើកការដ្ឋាន​សាងសង់​មិន​ទាន់​រួច​​ទុក​ចោល​នេះ​ជា​ផ្លូវ​ដ៏សំខាន់​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ២ រហូត​ដល់​ផ្លូវជាតិ​លេខ ៣ ដែលមានប្រវែង​ជាង ២០ គីឡូម៉ែត្រ។ ដោយសារ​ឃើញស្ថានភាពការ​ស្ថាបនា​ហាក់​មិន​មាន​វិវឌ្ឍ​ទៅ​មុខ​ ពលរដ្ឋ​ជាច្រើន​ភូមិ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​បញ្ចប់​ការ​ស្ថាបនា​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះឲ្យ​ចប់​ចុងចប់ដើម ដើម្បី​បង្ក​លក្ខណៈងាយស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន ក៏​ដូចជា​បាន​សម្រួល​ការ​ធ្វើ​ដំណើរ​​របស់ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​រមណីយដ្ឋាន​ទេស​ចរណ៍​មួយ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម