Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារជំរុញឱ្យអធិការការងារបំពេញតួនាទីឱ្យមានតម្លាភាពដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យអធិការការងារទាំងអស់ត្រូវបំពេញតួនាទីឱ្យមានតម្លាភាពដើម្បីចូលរួមលើកកម្ពស់លក្ខខណ្ឌការងារឱ្យបានល្អប្រសើរ ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ នៅព្រឹកថ្ងៃទី១២ ធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯ.ឧ រដ្ឋមន្ត្រីបានបន្តថា កាលពីមុនអធិការការងារមានច្រើនដូចជា អធិការការងារ អធិការពេទ្យការងារ អធិការជនបរទេស អធិការការងារកុមារ និងអធិការការងារ ប.ស.ស ជាដើម ហើយពីដំបូងក្រុមអធិការកិច្ចការងារចុះតាមសហគ្រាសច្រើនក្នុង១ឆ្នាំៗ ដើម្បីពង្រឹងការអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា ការចុះអធិការការងារច្រើននេះវាបានធ្វើឱ្យការងារមានប្រសិទ្ធភាពនិងប្រសើរប៉ន្តែក៏មានបញ្ហាផងដែរដោយសារសហគ្រាសនីមួយៗមានភាពមមាញឹកពេកក្នុងការទទួលអធិការកិច្ចការងារនីមួយៗ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ដោយមើលឃើញពីបញ្ហានេះទើបរាជរដ្ឋាភិបាលបានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើកចំពោះគោលដៅតែមួយដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយនិងចុះតែមួយលើកក្នុង១ឆ្នាំ ចំពោះគោលដៅមួយដោយរៀបចំជាបញ្ជីសកម្មភាពអធិការកិច្ចនិងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើសដែលត្រូវឱ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែករបស់ក្រុមការងារជំនាញមានសមត្ថកិច្ចងដើម្បីភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់បរិយាយកាសវិនិយោគនៅកម្ពុជា ។

លោករដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្ន ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្ដរស្ថាប័នក្នុងវិស័យចំនួន ៣ ត្រូវបានបង្កើត រួមមាន
វិស័យកម្មន្ដសាល, វិស័យ កសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន ៦ ដូចជា៖ វិស័យកម្មន្ដសាល (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្របច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងបរិស្ថាន), វិស័យកសិកម្ម (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន) និងវិស័យឧស្សាហកម្មទេសចរណ៍(ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល)។ ក្រុមអធិការកិច្ចអន្តរស្ថាប័ន បានជួបប្រជុំជាច្រើនលើក
ដើម្បីដាក់ផែនការចុះធ្វើអធិការកិច្ចនៅដើមឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម