ព័ត៌មានជាតិ
កកស្ទះខ្លាំង! ចាប់ពីបុរី ប៉េងហួត ដល់រង្វង់មូលក្បាលថ្នល់ ក្នុងថ្ងៃបុណ្យជាតិ៧មករា
ចាប់ពីវេលាម៉ោង៧ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ នាថ្ងៃបុណ្យជាតិ៧មករានេះ គេសង្កេតឃើញការកកស្ទះចរាចរណ៍ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ១ចាប់ពីបុរី ប៉េង ហួត ដល់អតីតរង្វង់មូលក្បាលថ្នល់។

តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានប្រាប់ថា ពិតជាមានការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ចាប់ពីបុរី ប៉េង ហួត ពិតប្រាកដមែន។ ប៉ុន្តែក្នុងនោះកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅ បានចុះសម្រួលចរាចរណ៍តាមដងផ្លូវថែមទៀតផង។


លោកឯក សារ៉ន បន្តថា មូលហេតុដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ គឺដោយសារថ្ងៃនេះ ជាថ្ងៃឈប់សម្រាកការងារ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា លើកទី៤២ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ តែម្តង។ ហើយក្នុងនោះ នៅកំណាត់ផ្លូវលេខ២(ផ្លូវថៃហ្គឺរ៍)ស្ថិតក្នុងសង្កាត់ព្រែកឯង និងព្រែកថ្មីរួមទាំងស្ពានព្រែកសំរោង ក៏កកស្ទះចរាចរណ៍ដោយសារតែរថយន្តធុនធំ១គ្រឿងបានខូចលើស្ពាន។ ដូច្នេះហើយទើបរថយន្តសម្រុកមកឆ្លងស្ពានព្រះមុនីវង្ស ដែលបង្កឲ្យកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ចាប់ពីបុរីប៉េង ហួត ដល់រង្វង់មូលក្បាលថ្នល់។ ប៉ុន្តែទោះជាយ៉ាងណាក៏កម្លាំងចម្រុះរបស់សាលាខណ្ឌច្បារអំពៅ បានជួយសម្រួលចរាចរណ៍រហូតពេញមួយថ្ងៃនេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


