ព័ត៌មានជាតិ
ទំនាស់ព្រំដីបើមិនបញ្ចប់ គឺនឹងជួបផលលំបាកពេលចុះបញ្ជីកាន់កាប់ស្របច្បាប់
ទំនាស់ដី បើសិនជាភាគីទាំងសងខាងមិនព្រមបញ្ចប់ គឺងាយនិងជួបផលលំបាក ពេលដែលមន្ត្រីជំនាញភូមិបាលចុះទៅវាស់វែង ចុះជាប្រព័ន្ធសម្រាប់កាន់កាប់ដោយស្របច្បាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានចុះទៅពិនិត្យ និងសម្របសម្រួលករណីទំនាស់ព្រំដីជូនប្រជាពលរដ្ឋនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្នុងនោះភាគីបានឯកភាពលើការចុះវាស់វែងពីក្រុមការងាររបស់មន្ត្រីជំនាញសាលាខណ្ឌ ដើម្បីឲ្យបញ្ចប់ដោយគ្មានអ្នកឈ្នះឬអ្នកចាញ់។


ទាក់ទិនទៅនិងករណីទំនាស់ព្រំដីដូចមានខាងលើនេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បាននិយាយថា សព្វថ្ងៃនេះគណៈអភិបាលខណ្ឌរួមនិងមន្ត្រីជំនាញរបស់ភូមិបាលខណ្ឌច្បារអំពៅ តែងរួមគ្នារកដំដោះស្រាយរហូតបានជោគជ័យរាប់រយរឿង មានរឿងទំនាស់ខ្លះមានរហូតដល់១៨ឆ្នាំ ទើបបានបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ លោកអភិបាលរងខណ្ឌ បានបន្តថា បើសិនជាភាគីទាំងសងខាងនៅតែជម្នះដោយមិនព្រមសម្របសម្រួលនោះ គឺងាយនិងជួបផលលំបាកក្នុងពេលដែលមន្ត្រីជំនាញរបស់ការិយាល័យភូមិបាលខណ្ឌច្បារអំពៅ ចុះវាស់វែង ដើម្បីធ្វើប្លង់កាន់កាប់ជាប្រព័ន្ធដោយស្របច្បាប់នោះ គឺមិនអាចវាស់វែងបាន ព្រោះផ្នែកជំនាញតម្រូវឲ្យភាគីមានព្រំដីជាប់គ្នា ត្រូវផ្តិតមេដៃលើឯកសារ ហើយបើសិនជានៅមានទំនាស់ចង់យកឈ្នះយកចាញ់នោះ គឺដីរបស់ភាគី ដែលមានទំនាស់ គឺមិនអាចមានឯកសារកាន់កាប់ដីធ្លីស្របច្បាប់បានឡើយ។



ដូច្នេះហើយម្ចាស់ដី ដែលតែងមានទំនាស់ព្រំដីគួរតែដឹកដៃគ្នាមកសម្របសម្រួលបញ្ចប់ទំនាស់នៅសាលាខណ្ឌច្បារអំពៅ កុំឲ្យអូសបន្លាយ ខណៈពេលដែលការិយាល័យភូមិបាលខណ្ឌច្បារអំពៅកំពុងបើកយុទ្ធនាការចុះវាស់វែងដីធ្លីជាប្រព័ន្ធដោយឥតគិតថ្លៃនេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


