Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចុះ​ត្រូតពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់ជាង១០០០នាក់នៅថ្ងៃទី១៩ មករា ខាងមុខ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ខណៈដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ចុះ​ត្រូតពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​នេះ ជាមួយនិង​ការ​សំណេះសំណាល​ជាមួយ​កម្មករ ដែល​បំរើ​ការងារ​ក្នុង​ការដ្ឋាន​នេះ​ចំនួន​១២០០​នាក់​នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០២៣​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​ណែនាំ​អោយ​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បើក​សួនច្បារ​ទ្រូង​មហា​វិ​ថឺ​ឈ្នះ​ឈ្នះ មុខ​មន្ទីរពេទ្យ​នោះ​ទំហំ​១២០​ម៉ែត្រ​និង​ដាក់លូ​ខ្នាត​ធំ​អម​សងខាង​អគារ​មន្ទីរពេទ្យ​ភ្ជាប់​ទៅ​ប្រឡាយ​៧០​ម៉ែត្រ​ក្រោយ​អគារ ដើម្បី បើកផ្លូវ​ចូល​មន្ទីរពេទ្យ​និង​ដើម្បី​រំដោះ​ទឹក​ចេញពី​បរិវេណ​មន្ទីរពេទ្យ​នេះ​។

ជា​មួយនឹង​ការណែនាំ​អោយមាន​ការរៀប​ចំការ​ងារ​មួយចំនួនទៀត ខណៈដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នឹង​អញ្ជើញ​ចុះ​ត្រូត​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​នេះ ជាមួយនិង​ការ​សំណេះសំណាល​ជាមួយ​កម្មករ ដែល​បំរើ​ការងារ​ក្នុង​ការដ្ឋាន​នេះ​ចំនួន​១២០០​នាក់​នៅ​ថ្ងៃទី​១៩ មករា ឆ្នាំ​២០២៣​ខាងមុខនេះ​។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​នេះ​មាន អគារ​សម្រាក​ព្យាបាល និង​សង្គ្រោះបន្ទាន់ (E) មាន​ទំហំ ៧៤៨០ ម៉ែត្រការ៉េ អគារ​សម្រាក​ព្យាបាល​កម្រិតធ្ងន់ (H1 និង H2) មាន​គ្រែ​សរុប​ចំនួន ៥២៧​គ្រែ ។ អគារ​សម្រាក​ព្យាបាល​កម្រិត​ស្រាល (H3, H4, H5, H6 និង H7) សរុប​ចំនួន​គ្រែ​អ្នកជំងឺ​ពី​អគារ ( H1 ដល់ H7) មាន​ចំនួន ៩៤៩៦​គ្រែ ,​គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំការ​ចំនួន​៤៦​គ្រែ គ្រែ​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ ​ជាមួយនិង​អគារ​បច្ចេកទេស (T) មណ្ឌល​នេះ មាន​ចំណតរថយន្ត (P) មាន​ផ្ទៃក្រឡា ៧០២៦ ម៉ែត្រការ៉េ ចត​រថយន្ត​បាន​ចំនួន​( ២១០​គ្រឿង​) ។​សួនច្បារ (G3) មាន​សួន​បៃតង ៤៤៩០ ម៉ែត្រការ៉េ ។ អគារ​ផ្គត់ផ្គង់ និង​ពត៌មាន (A) មាន​ទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក (S) មានតែ​សរុប​ចំនួន ២៣៤​គ្រែ ។​សម្រាប់​អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែល​អគារ​នីមួយៗ​សុទ្ធ​តែមាន​មុខងារ​សំខាន់ៗ​ជាពិសេស អគារ T1,T2 ។​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី CJEC.co,Ltd​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ពិធី​ក្រុង​ពាលី​តាមបែប​សាសនា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សាងសង់ កាលពី​រសៀល​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ , លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ដោយមាន​ឈ្មោះថា «​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​»​។​ មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​រួច​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែមិថុនា ឆ្នាំ​២០២៣​។ «​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នេះ នឹង​ក្លាយ​ជា​មន្ទីរពេទ្យ​ជាតិ​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្ដល់នូវ​សេវា​គ្រប់ផ្នែក​ទាំងអស់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

ក្នុង​ករណី​មាន​ជំងឺឆ្លង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ អាចមាន​លទ្ធភាព​ទទួល​អ្នកជំងឺ​ដោយ​មិន​មានការ​ព្រួយ​បារ​ម្ដ​នោះទេ ដោយ​មន្ទីរពេទ្យ​នេះ​បំពាក់​សម្ភារៈ​បរិក្ខារ​វេ​ជ្ជ​សាស្ត្រ​ទំនើបៗ​ស្របតាម​លក្ខណៈ​ស្តង់ដា​»៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម