ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសរកបោះពុម្ពអត្ថបទស្រាវជ្រាវ ក្នងកាលិកបត្រអប់រំកម្ពុជា វ៉ុលទី៦ លេខ១
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ បានចេញ សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវ ដោយសូមអញ្ជើញអ្នកស្រាវជ្រាវ និស្សិត និងសាធារណជនទាំងអស់ដែលមានចំណាប់អារម្មណ៍បោះពុម្ពអត្ថបទស្រាវជ្រាវក្នុងកាលិកបត្រអប់រំកម្ពុជា វ៉ុលទី៦ លេខ១ ដាក់ស្នើអត្ថបទស្រាវជ្រាវមកក្រុមការងាររបស់កាលិកបត្រអប់រំកម្ពុជា នៃនាយកដ្ឋានគោលនយោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ទាញយកពាក្យ៖ https://bit.ly/3D7LVdi
ដាក់ពាក្យ៖ [email protected]
ផុតកំណត់៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១២:០០ ថ្ងៃត្រង់
សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/3JbK3UC
គួរបញ្ជាក់ថា កាលិកបត្រអប់រំកម្ពុជា បោះពុម្ពអត្ថបទស្រាវជ្រាវជាពីរភាសា (ភាសាខ្មែរ និងអង់គ្លេស) នៅខែមិថុនា និងខែធ្នូ ជារៀងរាល់ឆ្នាំ។ កាលិកបត្រអប់រំកម្ពុជា បែងចែកចេញជាពីរផ្នែកធំៗ គឺ អត្ថបទស្រាវជ្រាវ និងកិច្ចពិភាក្សា។ កិច្ចពិភាក្សាអាចជាអត្ថបទ នៃការត្រួតពិនិត្យសៀវភៅ អត្ថបទកិច្ចពិភាក្សា និងអត្ថបទឆ្លើយតបនឹងគោលនយោបាយ។ កាលិកបត្រអប់រំកម្ពុជាមាន គោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្តល់ភស្តុតាង ដើម្បីធ្វើគោលនយោបាយ និងអន្តរាគមន៍អប់រំក្នុងប្រទេសកម្ពុជា។
កាលិកបត្រអប់រំកម្ពុជាបោះពុម្ពផ្សាយប្រធានបទដូចជា៖ ១. រដ្ឋបាលអប់រំ ២. ការគ្រប់គ្រងអប់រំ ៣. ទស្សនវិជ្ជាអប់រំ ៤. ទ្រឹស្តីអប់រំ ៥. គោលនយោបាយអប់រំ ៦. ការបង្រៀន និងរៀន ៧. វិធីសាស្ត្របង្រៀន ៨. សង្គមវិទ្យាអប់រំ ៩. ការអប់រំគ្រូបង្រៀន និង១០ ការធ្វើតេស្ដ និងវាយតម្លៃ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


