ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានជាង ១២ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរ
កម្ពុជា រកចំណូលបានពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានប្រមាណជាង ១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ កើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ការនំាចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារអាមេរិក កើឡើង ១៣ ភាគរយ, ស្បែកជើង មានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥ ភាគរយ និងការនាំចេញសម្ភារៈធ្វើដំណើរ មានទំហំទឹកប្រាក់ជាង ១,៧ លានដុល្លារ ដោយបានកើនឡើងប្រមាណ ១៩ ភាគរយ បើប្រៀបធៀប និងឆ្នំា២០២១។
បើតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ បើធៀបទៅឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិស័ឧស្សាហកម្មបម្រើការនាំចេញ មានដូចជា វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រក្សាបានកំណើនរឹងមាំ ដោយសារនិន្នាការល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ភាគរយ និង ២៤,៧ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់ ១០,៨ភាគរយ និង ១២,២ភាគរយ រៀងគ្នា ក្នុងឆ្នាំ ២០២២៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


