Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​មណ្ឌលផ្តល់​សេវាសាធារណៈ​ទាំង ០៦​ទីតាំង របស់​ក្រសួង​សាធារណៈការ​

បានផុស

នៅ

មក​ដល់​ពេលនេះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បានពង្រាយ​​​​មណ្ឌល​​​ផ្តល់​​សេវា​សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ​ចំនួន ០៦ ទីតាំង ក្នុងនោះ ០៤ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ០២ ទីតាំងទៀត ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនតាម​ទីតាំង​ទាំង ៦ កន្លែង ​រួមមាន៖

១. មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្ដីការក្រសួង

– ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត

– ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ

– ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

– ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

– អាជីវកម្មដឹកជញ្ចូនក្នុងប្រទេស និងឆ្លងកាត់ព្រំដែនតាមផ្លូវគោក

– តម្លើងកម្មវិធីក្នុងទូរស័ព្ទ (Mobile App Installation)

– តម្លើងឧបករណ៍ ETC-OBU សម្រាប់ចេញចូលផ្លូវល្បឿនលឿន

– ដាក់ពាក្យសុំលតាបត្រទោចក្រយានយន្ត សម្រាប់ចេញចូលផ្លូវល្បឿនលឿន

អាស័យដ្ឋាន៖ វិថីជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

២. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon 1)

– ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ

អាស័យដ្ឋាន៖ ដីឡូតិ៍លេខ១៣២ វិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

៣. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនសែនសុខ (Aeon 2)

– ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ

អាស័យដ្ឋាន៖ ផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៤. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ម៉ល (Chip Mong Noro Mall)

– ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត

– ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ

– ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

អាស័យដ្ឋាន៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

៥. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ឌឹ ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប

– ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត

– ស្នើសុំប្តូរ និងពន្យាបណ្ណបើកបរ

– ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

អាសយដ្ឋាន៖ ផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

៦. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ (FURI Times Square Mall) ខេត្តព្រះសីហនុ

– ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត

– ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ

– ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម